ព័ត៌មានជាតិ
រោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
រោងចក្រផលិតជីកសិកម្មរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី នឹងចាប់ផ្តើមខ្សែចង្វាក់ផលិតកម្មផលិតជីសរីរាង្គចែកចាយលក់លើទីផ្សារដែលមានតម្លៃប្រកួតប្រជែង ជួយកសិករទទួលបានផលចំណេញពីការធ្វើកសិកម្ម។
ឧកញ៉ា ម៉ុង ឫទ្ធី បានឲ្យដឹងថា ការធ្វើកសិកម្មទាំងការដាំដុះ និងការចិញ្ចឹមសត្វ ត្រូវតែមានការកែច្នៃកាកសំណល់ឡើងវិញ ដើម្បីធ្វើឱ្យថ្លៃដើមផលិតធ្លាក់ចុះទាប។

លោកលើកឡើងរោងចក្រផលិតជីកសិកម្មដែលក្រុមហ៊ុន ម៉ុង ឫទ្ធី កំពុងសាងសង់ក្នុងខេត្តកំពង់ស្ពឺ បានប្រើប្រាស់វត្ថុធាតុដើមកែច្នៃពីកាកសំណល់ដែលមានលាមកគោ មាន់ ទា ជ្រូក កាកសំណល់ពីរោងចក្រដូងប្រេង រោងចក្រស្ករអំពៅ និងស្រាបៀរជាដើម។
លោកឧកញ៉ាអះអាងថា កាលណាថ្លៃដើមទាប តម្លៃលក់នៅលើទីផ្សារក៏ទាប ដែលធ្វើឱ្យអ្នកប្រើប្រាស់ និងអ្នកបរិភោគកាន់តែមានលទ្ធភាពទិញ ជាពិសេសក៏ជួយកសិករទប់ទល់ការចំណាយលើថ្លៃដើមផលិតកម្មបានមួយចំណែកធំ។
កន្លងមក កម្ពុជាតែងតែនាំចូលជីពីបរទេសជាច្រើន ដូច្នេះការយកកាកសំណល់ដែលបោះបង់ចោលមកកែច្នៃជាជីធម្មជាតិ ដើម្បីដាក់ស្រែចម្ការឡើងវិញ គឺមានសារៈសំខាន់ណាស់។
ពាក់ព័ន្ធគម្រោងដំណើរការរោងចក្រទាំងមូលរបស់ក្រុមហ៊ុន ម៉ុង ឫទ្ធី រាប់បញ្ចូលទាំងដីធ្លី រោងចក្រ និងទុនបង្វិល ចំណាយទុនវិនិយោគអស់ប្រមាណ ១០ លានដុល្លារ ហើយដែលគ្រោងនឹងដំណើរការសាកល្បងឱ្យបានជាផលិតផលនៅឆ្នាំ២០២៦ នេះ ខណៈសមត្ថភាពផលិតបានជាមធ្យម ១០០ តោន ក្នុងមួយថ្ងៃ។ នេះបើតាម អ្នកឧកញ៉ា ម៉ុង ឫទ្ធី។

អ្នកឧកញ៉ា បញ្ជាក់ថា រោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី សាងសង់ឡើងដោយផ្អែកលើការប្រើប្រាស់បច្ចេកវិទ្យារបស់ចិន។ ទោះជាយ៉ាងណាក៏ដោយ ការដំណើរការមិនមានភាគហ៊ុនរួមគ្នាជាមួយចិនឡើយ ពោលគឺក្រុមហ៊ុនឧកញ៉ា ម៉ុង ឫទ្ធី ជាអ្នកទិញបច្ចេកវិទ្យា ហើយភាគីចិនមកជួយសាងសង់ និងដំឡើងឧបករណ៍តែប៉ុណ្ណោះ។
«ក្រុមហ៊ុនចិនដែលលក់បច្ចេកវិទ្យានេះ មានបទពិសោធន៍រហូតដល់ទៅ ១០០ ឆ្នាំ ក្នុងការផលិតជី ដូច្នេះការប្រើប្រាស់បច្ចេកវិទ្យានេះ នឹងចំណេញជាងការធ្វើតាមការស្មាន ហើយធានាបាននូវគុណភាពខ្ពស់»។ អ្នកឧកញ៉ា ម៉ុង ឫទ្ធី បញ្ចាក់។
ឧកញ៉ា ម៉ុង ឫទ្ធី ទទួលស្កាល់ថា បើទោះបីជារោងចក្រដំណើរការទៅបានរលូន ក៏នៅតែផ្គត់ផ្គង់បានចំនួនតិចតួចណាស់ បើធៀបនឹងតម្រូវការទីផ្សារក្នុងស្រុក។
អ្នកឧកញ៉ាអះអាងដូច្នេះថា “ទោះបីមានរោងចក្របែបនេះចំនួន ១០ ទៀត ក៏នៅតែមិនទាន់គ្រាន់ដែរ។ ប៉ុន្តែខ្ញុំចង់ធ្វើការសាកល្បងជាជំហានតូចៗសិន ដើម្បីកុំឱ្យមានការប្រថុយប្រថានធំពេក»។
គោលដៅអនាគត ឧកញ៉ាម៉ុង ឫទ្ធី មិនទាន់សង្ឃឹមលើការនាំចេញជីធម្មជាតិទៅក្រៅប្រទេសឡើយ។ អ្វីដែលសំខាន់បំផុតគឺត្រូវផ្គត់ផ្គង់តម្រូវការនៅក្នុងស្រុកឱ្យបានគ្រប់គ្រាន់ជាមុនសិន។
លើកឡើងពីគុណសម្បត្តិនៃជីកែច្នៃ ធៀបនឹងជីធម្មជាតិស្រស់ ខណះដែលកសិករខ្លះយកអាចម៍មាន់ ឬអាចម៍គោស្រស់ទៅដាក់ដំណាំផ្ទាល់អាចធ្វើឱ្យងាប់ដំណាំ។ នេះបើតាមឧកញ៉ា ម៉ុង ឫទ្ធី។
“សត្វគោស៊ីស្មៅនាំឱ្យមានគ្រាប់ស្មៅនៅក្នុងពោះវៀន ពេលវាបន្ទោបង់មក គ្រាប់ស្មៅទាំងនោះមិនងាប់ទេ ដូច្នេះបើដកអាចម៍គោស្រស់ទៅដាក់ គឺដូចជាទៅដាំស្មៅបន្ថែមនៅក្នុងចម្ការ”។
ដំណោះស្រាយ អ្នកឧកញ៉ាបញ្ជាក់ថា គឺយកកាកសំណល់ទាំងនោះមកកែច្នៃ និងរំងាប់មេរោគតាមបច្ចេកវិទ្យាគឺវាមិនដុះស្មៅឡើយ ហើយថែមទាំងសម្លាប់មេរោគអស់ទៀតផង។
ទាក់ទងដំណើរការខ្សែសង្វាក់ផលិតកម្ម អ្នកឧកញ៉ាបញ្ជាក់ថា ក្រុមហ៊ុនមានកសិដ្ឋានចិញ្ចឹមជ្រូក ដែលជាប្រភពវត្ថុធាតុដើមផ្ទាល់ខ្លួន ប៉ុន្តែនៅមិនទាន់គ្រប់គ្រាន់ឡើយ។ ដូចេ្នះ រោងចក្រត្រូវប្រមូលទិញបន្ថែមពីកសិករ ដូចជាអាចម៍គោជាដើម ដើម្បីធានាឱ្យមានវត្ថុធាតុដើមគ្រប់គ្រាន់សម្រាប់ដំណើរការរោងចក្រ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoក្រុមហ៊ូធី បាញ់ស្រោចមីស៊ីលលើអ៊ីស្រាអែល ព្រមទាំងប្រកាសបិទផ្លូវទឹកសមុទ្រក្រហម


