ព័ត៌មានអន្ដរជាតិ
ពូទីន ទទួលស្គាល់ថា ការវាយប្រហារពីអ៊ុយក្រែនកំពុងតែបំផ្លាញសេដ្ឋកិច្ច និងសង្គមរុស្ស៊ី
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ទទួលស្គាល់ថា ការកើនឡើងនៃការវាយប្រហាររបស់អ៊ុយក្រែនថ្មីៗនេះ កំពុងបង្កការខូចខាតដល់សេដ្ឋកិច្ច និងសង្គមរបស់រុស្ស៊ី។
យោងតាមសារព័ត៌មាន Al Jazeera ផ្សាយថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ការកត់សម្គាល់របស់ លោក ពូទីន កាលពីថ្ងៃសុក្រ កើតឡើង បន្ទាប់ពីការវាយប្រហារកាន់តែខ្លាំងឡើងរបស់អ៊ុយក្រែនច្រើនសប្តាហ៍លើហេដ្ឋារចនាសម្ព័ន្ធរបស់រុស្ស៊ី រួមទាំងការវាយប្រហាររបស់ទីក្រុងកៀវលើរោងចក្រចម្រាញ់ប្រេងដ៏សំខាន់មួយក្នុងទីក្រុង Nizhnekamsk របស់រុស្ស៊ី។

យ៉ាងណា ប្រមុខវិមានក្រឹមឡាំងបានទទូចថា ការកើនឡើងនៃការវាយប្រហារនឹងមិនទទួលបានជោគជ័យក្នុងការបង្កើតភាពបែកបាក់ក្នុងសង្គមរុស្ស៊ីនោះទេ ហើយសេដ្ឋកិច្ចរុស្ស៊ីនឹងងើបឡើងវិញយ៉ាងឆាប់រហ័ស។
ការវាយប្រហាររបស់អ៊ុយក្រែន បានវាយប្រហាររោងចក្រចម្រាញ់ប្រេង ឃ្លាំង និងបំពង់បង្ហូរប្រេងចូលទៅក្នុងប្រទេសរុស្ស៊ីយ៉ាងខ្លាំង ដែលហេដ្ឋារចនាសម្ព័ន្ធទាំងនោះមានសារៈសំខាន់ ចំពោះការនាំចេញប្រេង និងឧស្ម័នដ៏ច្រើនរបស់រុស្ស៊ី កំពុងបង្កផលប៉ះពាល់កាន់តែខ្លាំងឡើង ខណៈសង្គ្រាមនៅតែបន្ត។
លោក ពូទីន បានប្រកាសពីទំនុកចិត្តថា ការវាយប្រហារទាំងនេះនឹងមិនប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់ទីក្រុងមូស្គូ ក្នុងការបន្តការប្រយុទ្ធជាមួយប្រទេសជិតខាងរបស់ខ្លួននោះទេ។
លោក ពូទីន ប្រាប់ភ្នាក់ងារសារព័ត៌មាន TASS របស់រដ្ឋរុស្ស៊ី ថា៖ « ចំពោះសេដ្ឋកិច្ចពួកគេពិតជាបង្កការខូចខាតដល់យើង ប៉ុន្តែយើងកំពុងងើបឡើងវិញយ៉ាងឆាប់រហ័ស។ ការវាយប្រហារទាំងនោះមានបំណង សាបព្រួស ការភាន់ច្រឡំនៅក្នុងសង្គម»។
លោក បន្តថា៖ « ការវាយប្រហារទាំងនោះនឹងមិនទទួលបានជោគជ័យទាំងការបែងចែកសង្គម ឬបង្កគ្រោះថ្នាក់ដល់សេដ្ឋកិច្ចរុស្ស៊ីទេ ហើយក៏មិនមែនតាមរបៀបដែលពួកគេកំពុងកំណត់នោះដែរ»។
ដោយឡែកភាគី អ៊ុយក្រែននិយាយថា ការវាយប្រហាររបស់ខ្លួនគឺជាការសងសឹកដ៏យុត្តិធម៌ ចំពោះការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក និងមីស៊ីលប្រចាំថ្ងៃរបស់រុស្ស៊ី ដែលបានបញ្ជូនទៅបំផ្លិចបំផ្លាញទីប្រជុំជន និងទីក្រុងនានារបស់អ៊ុយក្រែន៕
សម្រួល៖ ណឺ មិនា
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


