ព័ត៌មានអន្ដរជាតិ
កូវីដ ១៩ សម្លាប់មនុស្សកើនដល់ជាង ១,១៤លាននាក់ ក្នុងចំណោមអ្នកឆ្លងសរុបជិត ៤២លាននាក់
គិតត្រឹមព្រឹកថ្ងៃសុក្រនេះ តួលេខអ្នកស្លាប់ដោយសារជំងឺកូវីដ ១៩ នៅជុំវិញពិភពលោក នៅតែបន្តកើនឡើងយ៉ាងគំហុកដោយសរុបដល់ទៅជាង ១,១៤លាននាក់ ខណៈឆ្លងសរុបកើនដល់ជិត ៤២លាននាក់ ក្នុងនោះជាសះស្បើយជាង ៣១លាននាក់។ នេះបើយោងតាមតួលេខចេញផ្សាយដោយ Worldometers.info។

អ្វីគួរឲ្យកត់សម្គាល់ខ្លាំង អត្រាឆ្លងថ្មីនៅលើពិភពលោកភាគច្រើន កើតមាននៅឥណ្ឌា នាំឲ្យប្រទេសមានពលរដ្ឋជាង ១៣,៥ពាន់លាននាក់មួយនេះ ឡើងឈរលំដាប់ទី២ ប្រកៀកប្រកិតជាមួយសហរដ្ឋអាមេរិក ដែលឈរលើកំពូលតារាង ជាមួយតួលេខឆ្លងសរុបប្រមាណ ៧,៥៦លាននាក់ ស្លាប់ ១១៧ ៣៣៦នាក់ ខណៈអាមេរិកស្លាប់ ២២៨ ៣៨១នាក់ ក្នុងចំណោមអ្នកឆ្លងសរុបជាង ៨,៦៦លាននាក់។

ប្រទេសធ្ងន់ធ្ងរលំដាប់ទី៣ គឺប្រេស៊ីល ដែលមានតួលេខឆ្លងសរុបជាង ៥,៣៣លាននាក់ ស្លាប់ ១៥៥ ៩៦២នាក់។
ស្ថានភាពនៅអឺរ៉ុប រុស្ស៊ី គឺធ្ងន់ធ្ងរជាងគេ ដោយមានអ្នកឆ្លងសរុបជាង ១,៤លាននាក់ ស្លាប់ ២៥ ២៤២នាក់ អេស្ប៉ាញឆ្លងសរុបជាង ១,០៩លាននាក់ ស្លាប់ ៣៤ ៥១២នាក់ ខណៈបារាំង ឆ្លងសរុបប្រមាណ ១លាននាក់ ស្លាប់ ៣២ ៤១០នាក់។
ដោយឡែក នៅអាស៊ីអាគ្នេយ៍ឯណេះវិញ ឥណ្ឌូនេស៊ី បានវ៉ាដាច់ហ្វីលីពីនហើយ ដោយមានតួលេខឆ្លងប្រមាណជាង ៣៧៧ ៥០០នាក់ ស្លាប់ ១២ ៩៥៩នាក់ ខណៈហ្វីលីពីនឆ្លងសរុបប្រមាណ ៣៦៤ ០០០នាក់ ស្លាប់ ៦ ៨៧៣នាក់។
បើក្រឡេកមកមើលស្ថានភាពនៅតំបន់ឥណ្ឌូចិន មានវៀតណាម ឡាវ និងកម្ពុជា គឺវៀតណាមជាប្រទេសមានអត្រាឆ្លង និងស្លាប់ច្រើនបំផុត ជាមួយករណីសរុប ១ ១៤៨នាក់ ស្លាប់ ៣៥នាក់ កម្ពុជាឆ្លងសរុប ២៨៦នាក់ ខណៈឡាវ ២៤នាក់ និងសុទ្ធតែគ្មានអ្នកស្លាប់៕
ប្រែសម្រួល៖ សុភា
ប្រភព៖ Worldometers
អត្ថបទពាក់ព័ន្ធ៖
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ព័ត៌មានជាតិ១ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ចរាចរណ៍១ សប្តាហ៍ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១៦ ម៉ោង agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


