ព័ត៌មានអន្ដរជាតិ
អ្នកជំនាញបញ្ជាក់អំពីការចម្លងកូវីដ-១៩ តាមរយៈការប៉ះពាល់សម្ភារៈដែលមានវីរុសតោងជាប់
ប្រភពពី LIVESCIENCE បានឱ្យដឹងថា វីរុសកូវីដ-១៩ អាចលាក់ខ្លួននៅលើសម្ភារប្រើប្រាស់ និងផ្ទៃផ្សេងទៀតរាប់ម៉ោងរហូតច្រើនថ្ងៃ តែវាមិនបង្កហានិភ័យចម្លងគួរឱ្យបារម្ភនោះទេ។

ស្របពេលគ្នានេះដែរ មជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺឆ្លងអាមេរិក (CDC) បានធ្វើបច្ចុប្បន្នភាពបញ្ជាក់បន្ថែមថា វីរុសកូវីដ-១៩ កម្រចម្លងតាមរយៈការប៉ះពាល់ផ្ទៃវត្ថុ ឬសូម្បីតែតាមរយៈម្ហូបអាហារក៏ដោយ ក៏វាមិនងាយកើតឡើងស្រួលៗឡើយ។

ថ្វីត្បិតការសិក្សាដំបូងៗបានណែនាំអំពីការរស់នៅរបស់វីរុសលើដែក ឈើ ប្លាស្ទិក សម្លៀកបំពាក់ ក្រដាសប្រាក់ ទូរសព្ទ និងសម្ភារជាច្រើនទៀតដែលយើងប្រើប្រចាំថ្ងៃក៏ពិតមែន ប៉ុន្តែមកទល់នឹងបច្ចុប្បន្ន កូវីដ-១៩ ត្រឹមអាចទុំជាប់ប៉ុណ្ណោះ រីឯសមត្ថភាពចម្លងគឺមានទាបណាស់។

ទោះបីជាយ៉ាងណា អ្នកជំនាញមិនបានលើកទឹកចិត្តឱ្យគ្រប់គ្នាធ្វេសប្រហែស ឬមើលស្រាលនោះទេ ព្រោះវាអាចទៅរួចនៅពេលយើងយកដៃទៅប៉ះពាល់ផ្ទៃមានវីរុសតោងជាប់ ហើយយកមកប៉ះមាត់ ច្រមុះ ឬភ្នែក។

ចំណែកអង្គការសុខភាពពិភពលោក បានរំឭកឲ្យដឹងថា វីរុសកូវីដ-១៩ មានការរាលដាលពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈដំណក់ទឹកដែលសាយភាយពីមាត់នៅពេលកណ្ដាស់ ក្អក ឬនិយាយ និងតាមរយៈខ្យល់ដង្ហើមតូចៗដែលចេញពីច្រមុះ។
ដើម្បីធានាសុវត្ថិភាពខ្ពស់មានតែប្រកាន់ឱ្យនូវការសម្អាតសម្ភារប្រើប្រាស់ជាប្រចាំ បាញ់ឬជូតសម្អាតផ្ទៃដែលឧស្សាហ៍ប៉ះពាល់ និងលាងដៃជាមួយសាប៊ូនិងទឹក ឬប្រើទឹកអាល់កុល ពាក់ម៉ាស ព្រមទាំងរក្សាគម្លាតសង្គម កុំបីអាក់ខាន៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ក្រុមអ្នកជំនាញបញ្ជាក់ច្បាស់ៗថា កូវីដមិនឆ្លងតាមរយៈអាហារដែលយើងហូបឡើយ
ចុចអាន៖ អ្នកវិទ្យាសាស្ត្ររកឃើញ វីរុសកូវីដ-១៩ រស់នៅលើគ្រែនិងផ្ទៃផ្សេងទៀតក្បែរអ្នកជំងឺបានច្រើនម៉ោង
ចុចអាន៖ ការពារខ្លួន! កូវីដអាចរស់នៅក្នុងទូទឹកកករហូត១ខែ និងលោហៈធាតុផ្សេងទៀតរាប់ថ្ងៃឯណោះ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


