ព័ត៌មានអន្ដរជាតិ
តើវីរុសបំប្លែងខ្លួន Mu ជាអ្វី ហើយគួរឲ្យព្រួយបារម្ភប៉ុនណាទៅ?
អង្គការសុខភាពពិភពលោកបាននិយាយថា ខ្លួនកំពុងឃ្លាំមើលវីរុសកូវីដ១៩បំប្លែងថ្មី ត្រូវបានគេស្គាល់ឈ្មោះថា Mu ដែលរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករា។

តើវីរុសកូវីដ-១៩បំប្លែងខ្លួនប្រភេទ Mu គឺជាអ្វី?
វីរុសបំប្លែងខ្លួន Mu ឬ B.1.621 ត្រូវបានអង្គការសុខភាពពិភពលោក ដាក់បញ្ចូលទៅក្នុងបញ្ជីវីរុសគួរឲ្យចាប់អារម្មណ៍ កាលពីប៉ុន្មានថ្ងៃថ្មីៗនេះ។ វាមានដើមកំណើតនៅប្រទេសកូឡុំប៊ី ហើយបច្ចុប្បន្ន វីរុសនេះបានពង្រីកការឆ្លង៣៩ភាគរយនៅទីនោះ។ WHO កំពុងឃ្លាំមើលវីរុសនេះ ដោយសារតែភស្តុតាងថ្មីៗបានបង្ហាញថា វាអាចគេចផុតពីប្រព័ន្ធភាពស៊ាំដែលផ្តល់ដោយវ៉ាក់សាំងនិងអង់ទីគ័រ។

ការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍របស់ WHO បាននិយាយថា ទិន្នន័យដំបូងបង្ហាញពីការថយចុះសមត្ថភាពវ៉ាក់សាំង ស្រដៀងនឹងអ្វីដែលគេបានឃើញលើវីរុសបំប្លែងខ្លួន Beta ដែរ។ ទោះបីជាយ៉ាងណាក៏ដោយ WHO និយាយថា ការសិក្សាបន្ថែមគឺត្រូវការជាចាំបាច់ដើម្បីបញ្ជាក់ពីភាពស្រដៀងគ្នា ជាមួយវីរុសបំប្លែងខ្លួនអាហ្វ្រិកខាងត្បូង។
តើយើងគួរព្រួយបារម្ភប៉ុនណា?
លោកវេជ្ជបណ្ឌិត Cillian de Gascun ប្រធានមន្ទីរពិសោធន៍មេរោគជាតិ បាននិយាយកាលពីចុងសប្តាហ៍ថា “គ្មានការលើកឡើងពិតប្រាកដថា វីរុសនេះនឹងមានសមត្ថភាពអាចប្រកួតប្រជែងជាមួយវីរុសបំប្លែងខ្លួន Delta បានទេនៅដំណាក់កាលនេះ”។

លោកបានចង្អុលទៅការសិក្សាកម្អិតដែលធ្វើឡើងដោយសេវាសុខភាពសាធារណៈអង់គ្លេស ដែលបានរកឃើញថា វាហាក់ដូចជាមិនទំនងថា វីរុសនេះអាចឆ្លងសាហាវជាង Delta ទេ។
ការសិក្សានេះ បានកត់សម្គាល់ភាពស្រដៀងគ្នារវាងវីរុសនេះនិងវីរុស Beta ប៉ុន្តែនិយាយថា កម្រិតនៃការគំរាមកំហែងនឹងអាស្រ័យលើការលូតលាស់និងការពង្រីករបស់វា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Irish Examiner
ចុចអាន៖ WHO កំពុងតាមដានវីរុសបំប្លែងខ្លួនថ្មីឈ្មោះ Mu ដែលធន់វ៉ាក់សាំង និងអាចគេចប្រព័ន្ធភាពស៊ាំ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


