ព័ត៌មានអន្ដរជាតិ
កូរ៉េខាងត្បូងបាញ់សាកល្បងមីស៊ីលប្លាស្ទិកដោយនាវាមុជទឹកបានជោគជ័យ
ប្រទេសកូរ៉េខាងត្បូងបានបាញ់សាកល្បងមីស៊ីលប្លាស្ទិកដែលដំណើរការដោយនាវាមុជទឹកបានជោគជ័យ ស្របពេលប្រទេសនេះស្វែងរកការកសាងកម្លាំងការពារជាតិរបស់ខ្លួនទល់នឹងកូរ៉េខាងជើងដែលមានអាវុធនុយក្លេអ៊ែរ។
ទីក្រុងព្យុងយ៉ាងបានប្រឹងប្រែងជាយូរមកហើយដើម្បីផលិតបច្ចេកវិទ្យាមីស៊ីលប៉ាស្លិកដែលដំណើរការដោយនាវាមុជទឹក (SLBM) និងបានបង្ហាញអាវុធបែបនេះ៤គ្រឿងនៅក្នុងពិធីព្យុះហយាត្រាយោធាដោយមេដឹកនាំលោក គីម ជុងអ៊ុន កាលពីខែមករាដែលពេលនោះទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ KCNA បានហៅថាជា«អាវុធគ្រោះដ៏មានឥទ្ធិពលខ្លាំងបំផុតក្នុងពិភពលោក»។

ប៉ុន្តែនៅខណៈពេលកូរ៉េខាងជើងបានបញ្ចេញរូបភាពនៃការចាប់ផ្តើមបាញ់ក្រោមទឹក ដែលថ្មីបំផុតនៅឆ្នាំ២០១៩ អ្នកវិភាគជឿថា នោះគឺជាទម្រង់ ឬជានាវាល្បាត ជាងនាវាមុជទឹកទៅទៀត។
យោងតាមសារព័ត៌មាន Yonhap ដែលស្រង់ប្រភពពីយោធាមិនបញ្ចេញឈ្មោះថា ទីភ្នាក់ងារកូរ៉េខាងត្បូងសម្រាប់ការអភិវឌ្ឍកម្លាំងការពារជាតិកាលពីសប្តាហ៍មុនបានចាប់ផ្តើមសាកល្បងបញ្ចេញទឹកក្រោមសមុទ្ធនៃ SLBM ពីនាវាដែលទើបអភិវឌ្ឍក្នុងស្រុកថ្មី និងទម្ងន់៣០០០តោនដែលអាចផ្ទុកបំពងបាញ់បញ្ឈរចំនួន៦គ្រឿង។
មីស៊ីលប៉ាស្លិកដែលដំណើរការដោយនាវាមុជទឹកត្រូវបានគេជឿថាជាទម្រង់ក្លាយនៃមីស៊ីលប្លាស្ទិក Hyunmoo-2B របស់ប្រទេសដែលមានសមត្ថភាពបាញ់បានចម្ងាយ៥០០គីឡូម៉ែត្រ ហើយនឹងត្រូវផលិតជាច្រើនគ្រឿងដើម្បីដាក់ពង្រាយ បន្ទាប់ពីធ្វើតេស្តមួយជុំទៀត។
កូរ៉េខាងត្បូងរួមជាមួយប្រទេសមួយចំនួនតូចប៉ុណ្ណោះដែលបានអភិវឌ្ឍ SLBM ទទួលបានជោគជ័យ។
រដ្ឋាភិបាលក្រុងសេអ៊ូលកាលពីថ្ងៃចន្ទម្សិលមិញបានត្រៀមកញ្ចប់ថវិកាជិត១.៣ប៊ីលានដុល្លារអាមេរិកសម្រាប់ការសិក្សាស្រាវជ្រាវ និងអភិវឌ្ឍកម្លាំងការពារជាតិនៅឆ្នាំក្រោយដែលថវិកានេះបានដាក់ស្នើទៅរដ្ឋសភារួចហើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ news
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម១ សប្តាហ៍ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


