ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល ទទួលយន្តហោះចម្បាំងបំបាំងកាយថ្មីប្រភេទ F-35 ពីអាមេរិក
អ្នកនាំពាក្យយោធាអ៊ីស្រាអែលបាននិយាយថា កងទ័ពអាកាសអ៊ីស្រាអែលបានទទួលយន្តហោះចម្បាំងបំបាំងកាយថ្មីប្រភេទ F-35 ចំនួន ៣ គ្រឿងពីសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យ ។

អ្នកនាំពាក្យរូបខាងលើបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្ដហោះដែលត្រូវបានគេស្គាល់នៅអ៊ីស្រាអែលថា “Adir” ដែលមានន័យថា “ខ្លាំងពូកែ” ជាភាសា Hebrew បានចុះចតនៅមូលដ្ឋានអាកាស Nevatim ភាគខាងត្បូងប្រទេសអ៊ីស្រាអែល ។
សេចក្ដីថ្លែងការណ៍បន្តថា យន្តហោះទាំងនោះនឹងចូលរួមជាមួយទាហាន ‘Lions of the South’ ដើម្បីបង្កើនយន្តហោះ“Adir” ការពារដែនអាកាសរបស់អ៊ីស្រាអែល ។

ជាមួយនឹងការមកដល់ថ្មីនេះ ឥឡូវនេះអ៊ីស្រាអែលមានយន្តហោះ F-35 ចំនួន ៣០ គ្រឿង ។ យន្ដហោះនេះគឺជាផ្នែកមួយនៃការបញ្ជាទិញយន្តហោះ F-35 ចំនួន ៥០ គ្រឿង ខណៈយន្តហោះ F-35 ដំបូងបានមកដល់អ៊ីស្រាអែលនៅខែធ្នូឆ្នាំ ២០១៦ ។
គួរបញ្ជាក់ថា យន្តហោះ F-35 មានសមត្ថភាពបំបាំងកាយកម្រិតខ្ពស់ ដែលអនុញ្ញាតឲ្យយន្តហោះនេះចៀសផុតពីការរកឃើញដោយរ៉ាដាធម្មតា ខណៈវាអាចផ្ទុកគ្រាប់បែកជាច្រើន និងហោះហើរក្នុងល្បឿនលឿនជាងសំឡេង Mach 1.6 (ប្រហែល ១,២៣០ ម៉ាយក្នុងមួយម៉ោង) ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ XINHUA
ចុចអាន ៖ ស្ងាត់មួយរយៈធំ ពេលនេះ អ៊ីស្រាអែល ប្រើយន្តហោះចម្បាំងវាយប្រហារលើតំបន់ហ្គាហ្សាជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


