Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ជោគជ័យបាញ់មីស៊ីលល្បឿនលឿនជាងសំឡេងចេញពីនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ

បានផុស

នៅ

ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅថ្ងៃទី ៤ ខែតុលានេះថា កងទ័ពជើងទឹករុស្ស៊ីបានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរនៅក្នុងសមុទ្រ Barents ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “កងទ័ពជើងទឹករុស្ស៊ីបានធ្វើតេស្តលើកដំបូងនូវមីស៊ីលល្បឿនលឿនជាងសំឡេង Zircon ចេញពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ Severodvinsk ។ មីស៊ីលនេះត្រូវបានបាញ់សាកល្បងនៅគោលដៅសមុទ្រ Barents” ។

ទន្ទឹមនោះ ទិន្នន័យត្រួតពិនិត្យបង្ហាញថា មីស៊ីលល្បឿនលឿនជាសំឡេងមួយគ្រាប់នេះ បានបាញ់ចំគោលដៅតាមការគ្រោងទុករបស់ខ្លួន ។

ចុងក្រោយក្រសួងការពារជាតិរុស្ស៊ីបានបន្ថែមថា “ការសាកល្បងកាំជ្រួចមីស៊ីល Zircon ពីនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ត្រូវបានទទួលស្គាល់ថាជោគជ័យ” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ ចាក់ AstraZeneca ឆ្លាស់ជាមួយវ៉ាក់សាំងចាក់តែមួយដូសរបស់ រុស្ស៊ី បង្កើនអង់ទីគ័របន្ថែមចំនួន ៤ ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម