ព័ត៌មានអន្ដរជាតិ
ចាក់ AstraZeneca ឆ្លាស់ជាមួយវ៉ាក់សាំងចាក់តែមួយដូសរបស់ រុស្ស៊ី បង្កើនអង់ទីគ័របន្ថែមចំនួន ៤ ដង
មូលនិធិវិនិយោគផ្ទាល់របស់រុស្ស៊ី (RDIF) បាននិយាយកាលពីថ្ងៃចន្ទថា លទ្ធផលបឋមនៃការសិក្សាព្យាបាលនៅក្នុងប្រទេសអាស៊ែបៃហ្សង់នៃការប្រើប្រាស់វ៉ាក់សាំង AstraZeneca ចាក់ឆ្លាស់គ្នាជាមួយវ៉ាក់សាំងចាក់តែមួយដូស Sputnik Light របស់រុស្ស៊ីបង្ហាញពីការឆ្លើយតបអង់ទីគ័រខ្លាំងក្លា ។

ការសិក្សានោះបានចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ ២០២១ ហើយចាប់តាំងពីពេលនោះមកមានអ្នកស្ម័គ្រចិត្ត ១០០ នាក់ ។
ចំណែកទិន្នន័យបច្ចុប្បន្នប្រមូលពីអ្នកចូលរួមដែលបានចាក់វ៉ាក់សាំងពេញ ២ ដូសចំនួន ២០ នាក់ដំបូងនៃការធ្វើតេស្តដែលបានចាក់វ៉ាក់សាំង AstraZeneca ដូសដំបូង និងវ៉ាក់សាំង Sputnik Light ជាដូសទី ២ រយៈពេល ២៩ ថ្ងៃ មានការកើនឡើងអង់ទីគ័រចំនួន ៤ ដង ឬខ្ពស់ជាងនេះចំពោះសរសៃប្រូតេអ៊ីនភ្ជាប់ ។

RDIF បាននិយាយថា ការកើនឡើងអង់ទីគ័រចំនួន ៤ ដង ឬខ្ពស់ជាងនេះចំពោះសរសៃប្រូតេអ៊ីនភ្ជាប់ ត្រូវបានរកឃើញនៅក្នុងអ្នកស្ម័គ្រចិត្ត ៨៥ ភាគរយនៅថ្ងៃទី ៥៧ នៃការស្រាវជ្រាវ ។
គួរបញ្ជាក់ថា កិច្ចព្រមព្រៀងដំបូងស្តីពីការសាកល្បងព្យាបាលរួមគ្នានៃការប្រើប្រាស់វ៉ាក់សាំង AstraZeneca និងវ៉ាក់សាំង Sputnik Light ត្រូវបានចុះហត្ថលេខាដោយ RDIF វិទ្យាស្ថានស្រាវជ្រាវ Gamaleya ប្រទេសរុស្ស៊ី ក្រុមហ៊ុនវ៉ាក់សាំង AstraZeneca និងក្រុមហ៊ុន R-Pharm កាលពីខែធ្នូ ឆ្នាំ ២០២០ ។
ទន្ទឹមនោះ ក្រៅពីប្រទេសអាស៊ែបៃហ្សង់ ការសាកល្បងចាក់វ៉ាក់សាំងឆ្លាស់គ្នានេះកំពុងដំណើរការអារ៉ាប់រួម និងរុស្ស៊ី ខណៈប្រទេសបេឡារុសក៏បានយល់ព្រមលើការសាកល្បងស្រដៀងគ្នានេះដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចាក់ AstraZeneca រួច ចេញអាការទាំង៦នេះ គឺជាសញ្ញានៃការកកឈាម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


