ព័ត៌មានអន្ដរជាតិ
ព្យុះ Lionrock កំពុងហោះសំដៅទៅ វៀតណាម
ប្រព័ន្ធសម្ពាធទាបនៅលើដែនទឹកវៀតណាម បានបង្កើនកម្លាំងទៅជាព្យុះ Lionrock ហើយត្រូវបានគេរំពឹងថា នឹងវាយប្រហារឆ្នេរសមុទ្រភាគកណ្តាលឆៀងខាងជើងប្រទេសនេះ នៅថ្ងៃចន្ទខាងមុខ។

យោងតាមមជ្ឈមណ្ឌលជាតិ ព្យាករណ៍ឧតុនិយម បានឲ្យដឹងថា ព្យុះនេះ កំពុងស្ថិតនៅភាគពាយ័ព្យនៃប្រជុំកោះ Paracel ក្នុងសមុទ្រខាងកើត ឬត្រូវបានគេស្គាល់ជាអន្តរជាតិថា សមុទ្រចិនខាងត្បូងនៅវេលាម៉ោង ៤ ទៀបភ្លឺថ្ងៃសុក្រ ដោយមានខ្យល់បក់ពី ៦០ ទៅ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង។
វាទំនងជាកាន់តែមានកម្លាំងខ្លាំងនៅថ្ងៃនេះ ហើយធ្វើដំណើរទៅភាគខាងជើង ក្នុងល្បឿន១០គីឡូម៉ែត្រក្នុងមួយម៉ោង។
ត្រឹមម៉ោង ៤ ទៀបភ្លឺថ្ងៃសៅរ៍ វានឹងទៅដល់ភាគអាគ្នេយ៍នៃកោះ Hainan ប្រទេសចិន ដោយមានខ្យល់បក់រហូតដល់ ៨៨ គីឡូម៉ែត្រក្នុងមួយម៉ោង។

មួយថ្ងៃក្រោយមក ព្យុះ Lionrock នឹងស្ថិតនៅចម្ងាយ ៥០ គីឡូម៉ែត្រ ពីភាគខាងកើតកោះ Bach Long Vi នៃទីក្រុង Hai Phong ហើយបង្កឲ្យមានការបាក់ដីនៅតំបន់ភាគខាងជើង និងភាគកណ្តាល។
ការិយាល័យអាកាសធាតុបាននិយាយថា ក្រោមឥទ្ធិពលរបស់ព្យុះនេះ តំបន់ភាគខាងជើងនិងកណ្តាល នឹងជួបប្រទះខ្យល់បក់ក្នុងល្បឿនរហូតដល់ទៅ ៧៥ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយរលកសមុទ្រមានកម្ពស់ដល់ទៅ ៤ម៉ែត្រ។
គួរបញ្ជាក់ថា Lionrock គឺជាព្យុះទី ៧ នៅសមុទ្រខាងកើតក្នុងឆ្នាំនេះ ហើយគេរំពឹងថា នឹងមានព្យុះពី ៦ទៅ៧ទៀត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ព្យុះ Ida សម្លាប់មនុស្ស ៦០នាក់នៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


