Connect with us

ព័ត៌មានអន្ដរជាតិ

ត្រឹម មួយរដ្ឋនៅឥណ្ឌា មានមនុស្សស្លាប់ដល់ទៅ ១១១នាក់ ដោយសារ ខ្យល់ព្យុះ

បានផុស

នៅ

មនុស្សចំនួន ១១១នាក់ ត្រូវបានបញ្ជាក់ថា ស្លាប់ ដោយសារខ្យល់ព្យុះដ៏កាចសាហាវ ដែលវាយប្រហារពេញទំហឹង ចំរដ្ឋ Uttar Pradesh ភាគខាងជើងប្រទេសឥណ្ឌា ក្នុងសប្តាហ៍នេះ។

(រូប៖ Reuters)

យោងតាមការផ្សាយរបស់ AFP នៅថ្ងៃសុក្រ ទី១៥ ខែឧសភា ឆ្នាំ២០២៦ ព្យុះកំណាចនេះ បានបោកសន្ធាប់លើប្រទេសឥណ្ឌា តាំងតែពីថ្ងៃពុធមកម្ល៉េះ ដោយបង្កទាំងជាបាតុភូត ផ្គររន្ទះផងដែរ។

វានាំមកជាមួយនូវ កម្លាំងខ្យល់បក់ខ្លាំង បោកបំប៉ើងដំបូលផ្ទះ បំបាក់ដើមឈើធំៗ និងផ្តួលរំលំបង្គោលភ្លើង បណ្តាលឲ្យដាច់ចរន្តអគ្គិសនី ចំពោះពលរដ្ឋរាប់ម៉ឺននាក់។

យោងតាមសេវាសង្គ្រោះឥណ្ឌា, តួលេខមនុស្សបាត់បង់ជីវិតក្នុងរដ្ឋ Uttar Pradesh គិតត្រឹមរសៀលថ្ងៃសុក្រ គឺមាន ១១១នាក់ ខណៈ ៧២នាក់ រងរបួស។

(រូប៖ Reuters)

មិនត្រឹមប៉ុណ្ណឹង ព្យុះ បានបំផ្លាញផ្ទះជាង ២០០ខ្នង ព្រមទាំងបង្កការខូចខាតដល់សំណង់នានា រួមទាំងសាលារៀន ស្ពាន និងផ្លូវថ្នល់ផងដែរ។ 

សូមជម្រាបថា រដ្ឋ Uttar Pradesh មានប្រជាជនជាង ២៤០លាននាក់ ត្រូវរងការវាយប្រហារយ៉ាងញឹកញាប់ ដោយខ្យល់ព្យុះ ក្នុងអំឡុងរដូវក្តៅ មុនពេលមានភ្លៀងធ្លាក់ ក្នុងរដូវមូសុង។ ជារៀងរាល់ឆ្នាំ រដ្ឋនេះ តែងមានមនុស្សស្លាប់ ខ្ទង់រយនាក់ ដោយសារតែឥទ្ធិពលព្យុះ សាហាវៗ៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម