ព័ត៌មានអន្ដរជាតិ
អូស្ត្រាលី ចាត់ថ្នាក់ក្រុមឧទ្ទាមល្បីល្បាញមួយជាអង្គការភេរវករ
សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលី (ABC) បានរាយការណ៍ថា អូស្ត្រាលីបានចាត់ថ្នាក់ក្រុម Hezbollah ដែលគាំទ្រដោយអ៊ីរ៉ង់ និងមានមូលដ្ឋាននៅលីបង់ជា “អង្គការភេរវករ” ។ ការកំណត់នេះគ្របដណ្តប់លើក្រុមនេះទាំងមូល ខណៈយោធាឆ្វេងនិយមរបស់ក្រុម Hezbollah មានឈ្មោះក្នុងបញ្ជីតាំងពីឆ្នាំ ២០០៣ មកម្ល៉េះ ។

ចំណែករដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងលោកស្រី Karen Andrews បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសអំពីចំណាត់ថ្នាក់ថ្មីនេះថា “រដ្ឋាភិបាលគ្មានការអត់ឱនចំពោះអំពើហិង្សាណាមួយនោះទេ ហើយគ្មានហេតុផលណាមួយក្នុងចំណោមសាសនា ឬមនោគមវិជ្ជា បង្ហាញពីភាពត្រឹមត្រូវនៃការសម្លាប់មនុស្សស្លូតត្រង់ឡើយ” ។
ABC បាននិយាយថា ទីភ្នាក់ងារស៊ើបការណ៍ក្នុងស្រុករបស់ប្រទេសអូស្ត្រាលីមានការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីលទ្ធិជ្រុលនិយមស្តាំនិយម និងពួកកំពូលនិយមស្បែកស ហើយសមាជិកនៃក្រុម Hezbollah ឥឡូវនេះមានចំនួនប្រហែលមួយភាគបីនៃការស៊ើបអង្កេតរបស់ខ្លួន ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះអូស្ត្រាលីបានចាត់ទុកក្រុមចំនួន ២៦ ជាអង្គការ “ភេរវករ” រួមមានក្រុម ISIS ក្រុម Boko Haram និងក្រុម Abu Sayyaf ជាដើម ។
ទន្ទឹមនោះកាលពីខែឧសភា សហរដ្ឋអាមេរិកបានអំពាវនាវឲ្យរដ្ឋាភិបាលទូទាំងពិភពលោកចាត់វិធានការប្រឆាំងនឹងក្រុម Hezbollah និងក្រុម Al-Qard Al-Hassan ដោយលើកឡើងពីទំនាក់ទំនងទៅនឹងសកម្មភាពគាំទ្រក្រុម Hezbollah ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ បណ្ដុំវីដេអូ មនុស្សរាប់ម៉ឺននាក់ដើរដង្ហែរតាមផ្លូវនៅទីក្រុង អូស្ត្រាលី ប្រឆាំងច្បាប់កូវីដ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


