ព័ត៌មានអន្ដរជាតិ
អាមេរិក-អូស្ត្រាលី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរ៉ែកម្រ ទប់ទល់ការត្រួតត្រារបស់ចិន
សហរដ្ឋអាមេរិក និងអូស្ត្រាលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយក្នុងគោលបំណងធានាការផ្គត់ផ្គង់រ៉ែកម្រ និងរ៉ែសំខាន់ៗផ្សេងទៀត។ យ៉ាងណា ការផ្លាស់ប្តូរនេះទំនងជាកិច្ចខិតខំប្រឹងប្រែងមួយដើម្បីទប់ទល់នឹងការគ្របដណ្តប់ទីផ្សាររបស់ប្រទេសចិនលើពិភពលោក។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ Reuters នាថ្ងៃទី២១ ខែតុលា។

ឯកសារនេះត្រូវបានចុះហត្ថលេខាក្នុងជំនួបរវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ និងនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese ដែលធ្វើឡើងនៅសេតវិមានកាល ពីថ្ងៃចន្ទទី២០ ខែតុលា ឆ្នាំ២០២៥។
នៅក្រោមកិច្ចព្រមព្រៀងនេះ សហរដ្ឋអាមេរិក និងអូស្ត្រាលីនឹងចាត់វិធានការក្នុងរយៈពេល៦ខែ ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងដែលនឹងត្រូវបានអនុវត្តនៅក្នុងប្រទេសទាំងពីរ។ កិច្ចព្រមព្រៀងនេះអំពាវនាវឲ្យមានការវិនិយោគលើការរុករករ៉ែ និងការកែច្នៃរ៉ែកម្រ និងរ៉ែសំខាន់ៗផ្សេងទៀត។
នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Anthony Albanese បាននិយាយថា កិច្ចព្រមព្រៀងនេះនឹងគាំទ្រដល់គម្រោង ត្រៀមរួចជាស្រេច ចំនួន ៨.៥ ពាន់លានដុល្លារអាមេរិកដែលនឹងពង្រីកសមត្ថភាពរុករករ៉ែ និងដំណើរការរបស់ប្រទេសរបស់លោក។ ជាពិសេសទៀត កិច្ចព្រមព្រៀងបន្ថែមរួមមានគម្រោងដែលអូស្ត្រាលី អាមេរិក និងជប៉ុននឹងរួមគ្នាផលិតហ្គាលលីញ៉ូម ដែលត្រូវបានប្រើសម្រាប់ផលិតឧបករណ៍អេឡិចត្រូនិក។
នៅក្នុងជំនួបនោះ លោកត្រាំក៏បានលើកឡើងអំពីផែនការផ្តល់នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ដែលផលិតដោយសហរដ្ឋអាមេរិកដល់ប្រទេសអូស្ត្រាលី ក្រោមក្របខណ្ឌសន្តិសុខត្រីភាគីដែលគេស្គាល់ថា AUKUS។ ស្របពេលដែល អាមេរិក អូស្ត្រាលី និងអង់គ្លេស សុទ្ធតែជាផ្នែកនៃក្របខ័ណ្ឌមួយនេះ។
យ៉ាងណាមិញ ដោយសារអូស្ត្រាលីជាប្រទេសមួយក្នុងចំណោមប្រទេសផលិតរ៉ែដ៏កម្រ។ ដូច្នេះ តាមរយៈការសហការជាមួយ អូស្ត្រាលី អាមេរិកហាក់ដូចជាកំពុងព្យាយាមបង្កើតខ្សែសង្វាក់ផ្គត់ផ្គង់ស្ថិរភាព និងងាកចេញពីការពឹងផ្អែកទាំំងស្រុងលើចិន។ កន្លងមក ក្រុមហ៊ុនអាមេរិកពឹងផ្អែកយ៉ាងខ្លាំងលើវត្ថុធាតុដើមដែលធ្វើឲ្យពួកគេងាយរងគ្រោះនៅឆ្នាំនេះ ដោយសារចិនបានចាត់វិធានការរឹតបន្តឹងការចូលទៅកាន់ការផ្គត់ផ្គង់ ខណៈបច្ចុប្បន្នប្រទេសអាស៊ីគ្រប់គ្រងប្រហែល ៧០% នៃការជីកយករ៉ែកម្រ និង ៩០% នៃការកែច្នៃវត្ថុធាតុដើម ដែលត្រូវបានរកឃើញនៅក្នុងអ្វីគ្រប់យ៉ាងចាប់ពីឧបករណ៍ការពារ រហូតដល់បន្ទះសៀគ្វីកុំព្យូទ័រ និងរថយន្ត៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
លោក ស៊ី អបអរមេដឹកនាំថ្មីរបស់បក្សប្រឆាំងតៃវ៉ាន់ ក្រោមគោលការណ៍ «ចិនតែមួយ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដំណាំសក្តានុពលសំខាន់ៗរបស់កម្ពុជា ជាគោលដៅនាំចេញ ស្រូបទាញចំណូលចូលជាតិមួយឆ្នាំៗរាប់ពាន់លានដុល្លារ


