ព័ត៌មានអន្ដរជាតិ
យន្តហោះចម្បាំង រុស្ស៊ី បណ្ដេញយន្តហោះយោធា អាមេរិក និងបារាំង ៥ គ្រឿងលើសមុទ្រខ្មៅ (មានវីដេអូ)
បើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រងការពារជាតិ (NDCC) នៃក្រសួងការពារជាតិរុស្ស៊ីបានប្រាប់អ្នកយកព័ត៌មានថា យន្តហោះចម្បាំងរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានអមដំណើរ និងបណ្ដេញយន្តហោះចម្បាំងអាមេរិក និងបារាំងនៅ លើសមុទ្រខ្មៅ ខណៈដែលពួកគេព្យាយាមចូលទៅ ជិតព្រំដែនរុស្ស៊ី ។

យោងតាមយោធារុស្ស៊ីបានឲ្យដឹងថា កាលពីថ្ងៃទី៩ ខែធ្នូ រ៉ាដារុស្ស៊ីបានរកឃើញគោលដៅ អាកាសរបស់យន្តហោះទាំងនោះខិតជិតព្រំដែនរដ្ឋរុស្ស៊ីលើដែនទឹកអព្យាក្រឹតនៃសមុទ្រខ្មៅ ។
NDCC បាននិយាយថា “ដើម្បីកំណត់គោលដៅ តាមអាកាស និងរារាំងពួកគេមិនឲ្យឆ្លងកាត់ព្រំដែនរដ្ឋរបស់រុស្ស៊ី យន្តហោះចម្បាំង Su-27 ចំនួន ៣ គ្រឿងមកពីកងកម្លាំងការពារដែនអាកាស Southern Military District បានប្រញាប់ប្រញាល់អមដំណើរយន្តហោះទាំងនោះ” ។

NDCC បានបញ្ជាក់យ៉ាងច្បាស់ថា “យន្តហោះបរទេសដែលត្រូវបានរុស្ស៊ីបណ្ដេញចេញពីសមុទ្រខ្មៅ នោះមាន យន្តហោះចម្បាំងយុទ្ធសាស្ត្ររបស់កងកម្លាំងអាកាសបារាំង ២ គ្រឿងគឺ Mirage-2000 និង Rafale, យន្តហោះឈ្លបយកការណ៍របស់កងទ័ពសហរដ្ឋអាមេរិក CL-600 Artemis, យន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្រ RC-135 របស់កងទ័ពអាកាស និងយន្តហោះដឹកប្រេង KS-135 របស់កងកម្លាំងអាកាសបារាំង ។
គួរបញ្ជាក់ថា ការហោះហើររបស់យន្តហោះចម្បាំងរុស្ស៊ីត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងជាមួយនឹងច្បាប់អន្តរជាតិសម្រាប់ការប្រើប្រាស់ដែនអាកាសលើដែនទឹកអព្យាក្រឹត ដោយមិនឆ្លងកាត់ផ្លូវអាកាស និងការទាក់ទងគ្នាដ៏គ្រោះថ្នាក់ជាមួយយន្តហោះរបស់រដ្ឋបរទេស ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


