ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បញ្ជាយន្តហោះ អ៊ីស្រាអែល ប្ដូរផ្លូវហោះហើរចៀសវាងប៉ះជាមួយ យន្តហោះចារកម្ម អាមេរិក (មានវីដេអូ)
ប្រភពមកពីទីភ្នាក់ងារគ្រប់គ្រងចរាចរណ៍ផ្លូវអាកាសរុស្ស៊ីបានប្រាប់សារព័ត៌មាន Interfax របស់ទីក្រុងម៉ូស្គូថា យន្តហោះដឹកអ្នកដំណើរមួយគ្រឿងដែលហោះហើរពីទីក្រុង Tel Aviv របស់អ៊ីស្រាអែលទៅ កាន់ទីក្រុងម៉ូស្គូ ត្រូវបង្ខំឲ្យផ្លាស់ប្តូររយៈកម្ពស់ហោះហើរនៅ លើសមុទ្រខ្មៅ ដើម្បីចៀសវាងការប៉ះទង្គិចជាមួយយន្តហោះចារកម្មអាមេរិក ។

យោងតាមទីភ្នាក់ងារនេះបានឲ្យដឹងថា យន្តហោះឈ្លបយកការណ៍របស់អាមេរិកដែលស្ថិតក្នុងភាពអាសន្នកំពុងឆ្លងកាត់ផ្លូវអាកាសចរណ៍ស៊ីវិលនៅ ក្នុងតំបន់កាលពីថ្ងៃសុក្រ ហើយស្ថិតនៅ ជិតយន្តហោះប្រភេទ Airbus ក្នុងចម្ងាយដ៏គ្រោះថ្នាក់ ។
ទីភ្នាក់ងារបានឲ្យដឹងទៀតថា ចំណុចខ្លះយន្តហោះស្ថិតនៅ ចម្ងាយមានតិចជាង ២០ ម៉ែត្រប៉ុណ្ណោះរវាងយន្តហោះទាំង ២ ។ ស្របពេលជាមួយគ្នានេះ ការគ្រប់គ្រងចរាចរណ៍តាមអាកាស តាមសេចក្តីរាយការណ៍បានបញ្ជាឲ្យយន្តហោះស៊ីវិលចុះពីចម្ងាយ ៥០០ ម៉ែត្រ និងឈានដល់កម្រិតហោះហើរប្រកបដោយសុវត្ថិភាព ។

ទន្ទឹមនោះ ទីភ្នាក់ងារដឹកជញ្ជូនផ្លូវអាកាសសហព័ន្ធរបស់រុស្ស៊ីបានបដិសេធមិនធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះនោះទេ នៅ ពេលដែលមានការទាក់ទងទៅ ដោយប្រព័ន្ធផ្សព្វផ្សាយ ។ ឧបទ្ទវហេតុនេះទំនងជាបណ្តាលមកពីយន្តហោះចារកម្មអាមេរិកមួយគ្រឿងក្នុងចំណោមយន្តហោះស៊ើបការណ៍ ២ គ្រឿងដែលត្រូវបានគេប្រទះឃើញនៅ ជិតព្រំដែនរុស្ស៊ីនាថ្ងៃនោះ ។
បន្ថែមពីនេះ យន្តហោះចម្បាំងរុស្ស៊ី Su-27 និង Su-30 ក៏បានចូលរួមដើម្បីនាំពួកយន្តហោះទាំងនោះឲ្យចេញឆ្ងាយពីដែនអាកាសរបស់ប្រទេសផងដែរ ។ យោងតាមក្រសួងការពារជាតិរុស្ស៊ី បានឲ្យដឹងថា យន្តហោះរបស់អាមេរិក ត្រូវបានកំណត់ថាជាយន្តហោះប្រភេទ Boeing RC-135V Rivet Joint និង Bombardier CL-600 Artemis ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ២ ថ្ងៃទៀត បៃដិន និង ពូទីន ជួបពិភាក្សាគ្នា ផ្ដោតសំខាន់លើសកម្មភាពយោធា អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


