ព័ត៌មានអន្ដរជាតិ
ថៃ ប្រយ័ត្នខ្លាំង បន្ទាប់ពីស្រ្តីចិនម្នាក់ ស្លាប់ដោយសារជំងឺផ្តាសាយបក្សី (មានវីដេអូ)
ស្របពេលដែលមនុស្សគ្រប់គ្នាកំពុងភ័យខ្លាចអំពីជំងឺកូវីដ១៩ និងវីរុសបំប្លែងខ្លួន Omicron, នាយកដ្ឋានអភិវឌ្ឍន៍បសុសត្វ កំពុងមានការប្រុងប្រយ័ត្នខ្ពស់ បន្ទាប់ពីស្ត្រីម្នាក់ស្លាប់ដោយសារជំងឺផ្តាសាយបក្សីកាលពីខែមុន។
ស្ត្រីរូបនេះបានស្លាប់នៅក្នុងប្រទេសចិន ដោយសារជំងឺគ្រុនផ្តាសាយបក្សី H5N6 ហើយក្រុមមន្ត្រីនៅក្នុងប្រទេសថៃ កំពុងព្យាយាមធ្វើឲ្យប្រាកដថា មេរោគនេះមិនឆ្លងឆ្លងព្រំដែនចូលប្រទេសថៃទេ។

ពេញមួយឆ្នាំនេះ ជំងឺគ្រុនផ្តាសាយបក្សីកំពុងកើនឡើងយ៉ាងខ្លាំង ខណៈអង្គការសុខភាពសត្វពិភពលោកបាននិយាយថា មនុស្សចំនួន៦១នាក់បានឆ្លងជំងឺនៅឆ្នាំនេះ។ នៅក្នុងខេត្ត Sichuan ប្រទេសចិន ស្ត្រីអាយុ៥៤ឆ្នាំម្នាក់ បានឆ្លងមេរោគនេះ ហើយស្លាប់កាលពីថ្ងៃទី២៣ខែវិច្ឆិកា។
ថ្វីបើបច្ចុប្បន្នប្រទេសថៃមានសុវត្ថិភាពពីមេរោគនេះក៏ដោយ ប៉ុន្តែនាយកដ្ឋានបសុសត្វ កំពុងរឹតបន្តឹងការនាំចូល និងនាំចេញសត្វពីប្រទេសណាមួយដែលមានការឆ្លងជំងឺផ្តាសាយបក្សី ដើម្បីការពារកុំឲ្យមានករណីឆ្លងនៅក្នុងប្រទេសថៃ។

អគ្គនាយកនៃនាយកដ្ឋានបានរាយការណ៍ថា មិនមានករណីលើមនុស្ស ឬសត្វណាមួយនៅក្នុងប្រទេសថៃទេ។ យ៉ាងណាក៏ដោយ ក្រុមមន្ត្រីត្រូវបានព្រមានឲ្យចាត់វិធានការបង្ការ និងតាមដានការចិញ្ចឹមសត្វរបស់ខ្លួន ជាពិសេសតាមខេត្ត និងតាមបណ្តោយព្រំដែនអន្តរជាតិ។
នាយកដ្ឋាន ក៏ស្នើឲ្យពលរដ្ឋរក្សាការប្រុងប្រយ័ត្នផងដែរ ជាពិសេសលើសត្វទាំងអស់ និងសុខភាពរបស់ពួកគេ ដើម្បីរកមើលជំងឺផ្តាសាយបក្សីដែលអាចកើតមាន។ អគ្គនាយកបានស្នើឲ្យអ្នកដែលសម្គាល់ឃើញរោគសញ្ញាមិនប្រក្រតីណាមួយនៅលើសត្វរបស់ពួកគេ ឬការស្លាប់ខុសពីធម្មតា ត្រូវទាក់ទងអាជ្ញាធរជាបន្ទាន់ដើម្បីឲ្យពួកគេផ្តល់ជំនួយ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Thaiger
ចុចអាន៖ ជប៉ុន សម្លាប់មាន់ជាង ១០ម៉ឺនក្បាល បន្ទាប់ពីផ្ទុះជំងឺផ្តាសាយបក្សី
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


