ព័ត៌មានជាតិ
Update មន្ទីរសុខាភិបាលខេត្តបាត់ដំបង យកសំណាកកម្មករពីរនាក់ដែលមើលថែមាន់មានជំងឺផ្តាសាយH5N1ទៅពិនិត្យ
នាព្រឹកថ្ងៃទី១២មករានេះ ក្រុមមន្ត្រីសុខាភិបាលខេត្តបាត់ដំបង ដឹកនាំដោយលោកវឿង ប៊ុនរ៉េតប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានចុះមកយកសំណាកកម្មករពីរនាក់ ដែលមើលថែមាន់ក្នុងកសិដ្ឋានចិញ្ចឹមមាន់ ដែលមានផ្ទុះជំងឺផ្តាសាយH5N1 នៅភូមព្រែកកញ្ច្រែងឃុំព្រែកហ្លួងស្រុកឯកភ្នំខេត្តបាត់ដំបងផ្ញើទៅប៉ាស្ទ័រទីក្រុងភ្នំពេញ។
កម្មករ២នាក់ ដែលជាអ្នកថែនិងប៉ះពាល់មាន់ងាប់ផ្ទាល់ មានឈ្មោះ រ៉នបញ្ញាអាយុ២១ ឆ្នាំ និង ឈ្មោះខនជីវ័នអាយុ២៨ឆ្នាំ។
លោកវេជ្ជបណ្ឌិតអ៊ុក វិទ្យា អនុប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានឲ្យដឹងថា សុខភាពកម្មករទាំងពីរនាក់នេះល្អធម្មតាទេ ពុំមានរោគសញ្ញាបង្ហាញគួរអត់សំគាល់នោះទេ។
លោកបញ្ជាក់ថា ក្រោយយកសំណាកពួកគេហើយលោកបាន ណែនាំ មិនអនុញ្ញាតិអោយកម្មករទាំងពីរនេះដើរហើយទៅណានោះទេ គឺនៅឆ្ងាយពីគេសិន រង់ចាំលទ្ធផលធ្វើតេស្តលើសំណាកសិនថាមានឆ្លងជំងឺផ្តាសាយH5N1 ឬ អត់។ លោកបញ្ជាក់ថា ជំងឺផ្តាសាយH5N1ជាប្រភេទជំងឺឆ្លងពីមាន់ទៅមនុស្ស ប៉ុន្តែមិនទាន់មានការរកឃើញថា មានការឆ្លងពីមនុស្សទៅមនុស្សនោះទេ។
សូមបញ្ជាក់ថា បើតាមលោកហូណាម ម្ចាស់កសិដ្ឋានឲ្យដឹងថា កសិដ្ឋាននេះចិញ្ចឹមមាន់១ខែមកហើយ ដែលនាំចូលពូជមកពីក្រុមហ៊ុនមួយរបស់ប្រទេសវៀតណាមចំនួន១៣០០ក្បាលនិងមាន់ស្រែ២០០ក្បាល ទាកប៉ាជាង២០០ក្បាលនិងក្ងានមួយចំនួន។
តាមកម្មករមើលថែផ្ទាល់បានបញ្ជាក់ថា មាន់ចាប់ផ្តើមឈឺងាប់ពីថ្ងៃទី៣១មករាដល់ថ្ងៃទី៥ មករាគឺងាប់ទាំងអស់តែម្តង ហើយមាន់ដែលងាប់ទាំងនេះ ត្រូវបានមន្ត្រីជំនាញបានចុះមកណែនាំឲ្យកប់ចោល និងបានបាញ់ថាំសម្លាប់មេរោគជុំវិញកសិដ្ឋានផងដែរ។
សូមបញ្ជាក់ថា ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់នៅល្ងាចថ្ងៃទី១១ ខែមករា នេះដល់បណ្តាញព័ត៌មានក្នុងស្រុកថា លទ្ធផលធ្វើតេស្ដលើសំណាកសត្វមាន់ដែលងាប់ជាង ១០០០ក្បាល នៅភូមិព្រែកតាច្រែង ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានបង្ហាញថា គឺជាគ្រុនផ្តាសាយបក្សី (H5N1) ប៉ុន្តែប្រភេទជំងឺនេះ គឺមិនប៉ះពាល់ដល់មនុស្សទេ។
លោក ឈឹម វិជ្ជរ៉ា ប្រធានមន្ទីរកសិកម្មខេត្តបាត់ដំបងបានអំពាវនាវពលរដ្ឋបើឃើញមាន់ឈឺ ឬ ងាប់ខុសប្រក្រតីនិងសង្ស័យកើតជំងឺផ្តាយសាយ សូមរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាននិងមន្ត្រីការិយាល័យបសុព្យាបាល ឬ មន្ទីរកសិកម្មផ្ទាល់ដើម្បីចុះអន្តរាគមន៍ភ្លាមៗ៕
ដោយ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១៨ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


