Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី អាចបាញ់កងទ័ពខ្លួនឯង ដើម្បីយកលេស វាយលុកអ៊ុយក្រែន ប៉ុន្មានថ្ងៃទៀត

បានផុស

នៅ

មានការអះអាងកាលពីថ្ងៃសុក្រទី ១៤ខែមករា ឆ្នាំ២០២២ ថា សង្គ្រាម​នៅ​អ៊ុយក្រែនប្រហែលមិន​អាចចៀស​​រួចឡើយ ខណៈ​ការ​ឈ្លាន​ពាន​របស់​រុស្ស៊ី​នៅសល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ។

Getting ready: Ukrainian soldiers fire an anti-tank missile in a military exercise this week as the country prepares for a possible invasion
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការអះអាងនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ដាក់ពង្រាយកងទ័ពរាប់ម៉ឺននាក់នៅតាមព្រំដែន ចំពេលប្រភពចារកម្មបានលើកឡើងថា លោកអាចនឹងបើកការវាយប្រហារក្លែងក្លាយលើកងកម្លាំងរបស់លោក ដើម្បីជាលេសលុកលុយអ៊ុយក្រែន។

លោក Tobias Ellwood ប្រធានគណៈកម្មាធិការការពារជាតិ Tory បាននិយាយថា “ខ្ញុំខ្លាចថា ការឈ្លានពានរបស់កងកម្លាំងរុស្ស៊ីគឺចៀសមិនរួចទេ និងជិតកើតឡើងហើយ។ យើងមានឱកាសដាក់សម្ភារៈយោធា និងបុគ្គលិកគ្រប់គ្រាន់ក្នុងប្រទេសអ៊ុយក្រែន ដើម្បីឲ្យលោកប្រធានាធិបតី ពូទីន គិតទ្វេដងអំពីការឈ្លានពាន ប៉ុន្តែយើងមិនបានធ្វើដូច្នេះទេ”។

Putin sends message to the West as his troops turn tide in Kazakhstan | The  Japan Times

មានតែលោកប្រធានាធិបតីពូទីនទេ ដែលដឹងពីអ្វីដែលគាត់នឹងធ្វើនៅពេលក្រោយ ប៉ុន្តែសប្តាហ៍ក្រោយហាក់ដូចជាសំខាន់ណាស់។ គាត់បានដាក់ខ្លួនឯងនៅជ្រុងមួយ ហើយបន្ទាប់ពីណាតូមិនខ្លាចការគំរាមកំហែងរបស់គាត់ វាហាក់បីដូចជានៅសល់តែជម្រើសមួយគត់។

ចក្រភពអង់គ្លេស និងសហរដ្ឋអាមេរិកបានច្រានចោលការទាមទាររបស់រុស្ស៊ី សម្រាប់ការវេតូលើអតីតសាធារណរដ្ឋសូវៀតមិនឲ្យចូលរួមជាមួយណាតូ ហើយបានបដិសេធការអំពាវនាវឲ្យដកទ័ពលោកខាងលិចចេញពីអឺរ៉ុបខាងកើត។

Firepower: Russian troops carry out trials on tank weapons which may be used in Ukraine

វីដេអូរបស់ក្រសួងការពារជាតិរុស្ស៊ីដែលចេញផ្សាយកាលពីម្សិលមិញបានបង្ហាញពីរថពាសដែក និងផ្នែករឹងយោធាផ្សេងទៀត ត្រូវបានដាក់នៅលើរថភ្លើង នៅក្នុងអ្វីដែលទីក្រុងមូស្គូហៅថា ជាសមយុទ្ធត្រួតពិនិត្យដើម្បីអនុវត្តការដាក់ពង្រាយក្នុងរយៈចម្ងាយឆ្ងាយ។

គេគិតជាយូរមកហើយថា ផ្នែកមួយនៃយុទ្ធសាស្រ្តរបស់លោកពូទីន គឺត្រូវអះអាងថា អ៊ុយក្រែនកំពុងរៀបចំវាយប្រហារកងកម្លាំងរបស់លោក។ បន្ទាប់មក វិមានក្រឹមឡាំងអាចអះអាងថា សកម្មភាពយោធារបស់ខ្លួននឹងធ្វើសកម្មភាពដើម្បីការពារខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ រុស្ស៊ី មិនទាន់ឈ្លានពានអ៊ុយក្រែន ព្រោះខ្លាចរថក្រោះជាប់ភក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម