Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី មិនទាន់ឈ្លានពានអ៊ុយក្រែន ព្រោះខ្លាចរថក្រោះជាប់ភក់

បានផុស

នៅ

មន្ត្រីអាមេរិកជឿថា ការភ័យខ្លាចរថក្រោះនឹងជាប់នៅក្នុងភក់ អាចបង្ខំឲ្យលោក វ្ល៉ាឌីមៀរ ពូទីន ពន្យារពេលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន។

ទាហានរុស្ស៊ីប្រមាណ ១០ម៉ឺននាក់ រួមទាំងរថក្រោះ និងរថពាសដែក ត្រូវបានដាក់ពង្រាយនៅតាមព្រំដែនរវាងប្រទេសទាំងពីរ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ។

ដីនៅទីនោះជាធម្មតាកកក្នុងរដូវរងា ដែលអំណោយផលការប្រើប្រាស់រថពាសដែកធុនធ្ងន់ ក្នុងការវាយលុក។ ទោះបីជាយ៉ាងណាក៏ដោយ អាកាសធាតុក្តៅ បានធ្វើឲ្យទឹកកករលាយ ហើយបង្កើតបានជាភក់ជ្រាំ។

លក្ខខណ្ឌ​ខុស​ប្រក្រតីបន្ថែម​ទៀត ​បានបណ្តាលឲ្យ​វិមាន​ក្រឹមឡាំង​ពិចារណា​ឡើង​វិញ​នូវ​ជម្រើស​យោធា​របស់​ខ្លួន​។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​អាកាសធាតុ​ ដែល​ផ្តល់​ប្រឹក្សា​ដល់​ប្រធានាធិបតី​អាមេរិកលោក ចូ បៃដិន។

ក្រុមអ្នកឧតុនិយមសេតវិមានជឿជាក់ថា ការផ្លាស់ប្តូរស្ថានភាពដី​ បាននាំឲ្យផែនការឈ្លានពានរបស់រុស្ស៊ី ត្រូវបញ្ឈប់។ ពួកគេ​បាន​តាមដានលំនាំ​សីតុណ្ហភាព និង​​អាកាសធាតុ ចាប់តាំងពី​រុស្ស៊ី​បង្កើនវត្តមានកងទ័ព ​ក្នុង​ខែវិច្ឆិកា​ឆ្នាំមុន។

ចាប់​តាំង​ពី​ពេល​នោះ​មក សន្ទុះ​នៃ​ប្រតិបត្តិការ​យោធា​រុស្ស៊ីលើ​អ៊ុយក្រែន​ បាន​ចង្អុល​ទៅ​ការ​លុកលុយ​ខែ​មករា​។ ប៉ុន្តែ​ឥឡូវ ​សេណារីយ៉ូ​នេះ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា ​ទំនង​ជាស្តួចស្តើង​ណាស់។

ក្រុមមន្ត្រីនិយាយថា ឱកាសរបស់ប្រធានាធិបតីរុស្ស៊ី សម្រាប់ការលុកលុយគឺមានកំណត់ ហើយវាកំណត់ដោយសីតុណ្ហភាពដែលនឹងធ្វើឲ្យដីរឹង អនុញ្ញាតឲ្យរថពាសដែក និងឧបករណ៍ធុនធ្ងន់បន្លាស់ទីដោយងាយស្រួល។

ក្នុងការដោះស្រាយបញ្ហាដែលបង្កឡើងដោយស្ថានភាពដី រុស្ស៊ីបានដាក់ពង្រាយឧទ្ធម្ភាគចក្របន្ថែមទៀតទៅកាន់តំបន់នោះ ដូច្នេះកងទ័ពអាចហោះហើរចូលទៅក្នុងសមរភូមិបាន ប៉ុន្តែជម្រើសនេះគឺពិបាកណាស់៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Daily Mail

ចុចអាន៖ កងទ័ពរុស្សី ៣ពាន់នាក់ ធ្វើសមយុទ្ធបាញ់គ្រាប់ពិត ជិតព្រំដែនអ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម