ព័ត៌មានអន្ដរជាតិ
អាកាសធាតុ សម្លាប់ប្រជាជនអឺរ៉ុប ១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយ
យោងតាមរបាយការណ៍ថ្មីមួយដែលបានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី៣ខែកុម្ភៈនេះ បានឲ្យដឹងថា ព្រឹត្តិការណ៍អាកាសធាតុអាក្រក់ដូចជារលកកម្តៅ និងទឹកជំនន់បានធ្វើឲ្យអឺរ៉ុបខាតបង់ទឹកប្រាក់ជិត៥១០ពាន់លានអឺរ៉ូ និងស្លាប់មនុស្សប្រហែល១៤២,០០០នាក់ ក្នុងរយៈពេល៤០ឆ្នាំចុងក្រោយនេះ។

នៅក្នុងការសិក្សារបស់ខ្លួន ទីភ្នាក់ងារបរិស្ថានអឺរ៉ុប (EEA) បានអំពាវនាវឲ្យបន្តវិធានការសម្របខ្លួនទាំងក្នុងកម្រិតបុគ្គល និងរដ្ឋ។
របាយការណ៍នេះបានបង្ហាញថា ព្រឹត្តិការណ៍ធ្ងន់ធ្ងរមួយចំនួនតូចឬប្រហែល៣ភាគរយនៃចំនួនសរុប គឺទទួលខុសត្រូវចំពោះការខូចខាតផ្នែកហិរញ្ញវត្ថុដែលកើតឡើងពីឆ្នាំ១៩៨០ដល់ឆ្នាំ២០២០។
នៅពេលនិយាយពីការបាត់បង់ជីវិតមនុស្ស, រលកកម្តៅគឺរួមចំណែកដល់ទៅ៩១ភាគរយភាគរយឯណោះ ដោយរលកកម្តៅក្នុងរដូវក្តៅឆ្នាំ២០០៣ បានសម្លាប់មនុស្សប្រហែល៨០,០០០នាក់ទៅហើយ។

នៅទូទាំងពិភពលោក អង្គការឧតុនិយមពិភពលោកប៉ាន់ប្រមាណថា ចំនួនគ្រោះមហន្តរាយទាក់ទងនឹងអាកាសធាតុបានកើនឡើងក្នុងរយៈពេល៥០ឆ្នាំចុងក្រោយ ដែលបណ្តាលឲ្យមានការខូចខាតកាន់តែច្រើន ប៉ុន្តែចំនួនអ្នកស្លាប់មានកាន់តែតិច។
អាល្លឺម៉ង់គឺជាប្រទេសនៅអឺរ៉ុបដែលទទួលរងការខាតបង់ច្រើនជាងគេបំផុត ពោលគឺខាតបង់ទឹកប្រាក់ចំនួន១០៧លានអឺរ៉ូ (១២០លានដុល្លារអាមេរិក) និងជនរងគ្រោះចំនួន៤២,០០០នាក់ក្នុងរយៈពេល៤ទសវត្សរ៍កន្លងមកនេះ។

បន្ទាប់មកគឺប្រទេសបារាំង ដែលខាតបង់ទឹកប្រាក់ចំនួន៩៩ពាន់លានអឺរ៉ូ និងស្លាប់មនុស្ស ២៦,៧០០នាក់ ចំណែកអ៊ីតាលី ខាតបង់៩០ពាន់លានអឺរ៉ូនិងស្លាប់ ២១,៦០០នាក់។
គួរបញ្ជាក់ថា គ្រោះមហន្តរាយដូចជាការរញ្ជួយដី និងបន្ទុះភ្នំភ្លើង មិនត្រូវបានរាប់បញ្ចូលក្នុងតួលេខទាំងនេះទេ ដោយសារវាមិនមែនជាឧតុនិយម៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


