ព័ត៌មានអន្ដរជាតិ
ប៉ូឡូញនឹងក្លាយជាប្រទេសផលិតសព្វាវុធធំទី៣ នៅអឺរ៉ុប នាពេលខ្លីខាងមុខ
ប្រទេសប៉ូឡូញកំពុងស្ថិតលើគន្លងដ៏រឹងមាំមួយ ដើម្បីក្លាយជាប្រទេសផលិតអាវុធធំជាងគេមួយនៅអឺរ៉ុបខាងកើត។ ដោយមានការគាំទ្រ ដោយផ្ទេរបច្ចេកវិទ្យាសំខាន់ៗរបស់សហរដ្ឋអាមេរិក និងការផ្តល់ប្រាក់កម្ចីការពារជាតិរាប់សិបពាន់លានដុល្លារពីអឺរ៉ុប ទីក្រុងវ៉ាសូវីកំពុងផ្លាស់ប្តូរពីប្រទេសនាំចូលប្រព័ន្ធការពារជាតិពីបរទេសទៅជាមជ្ឈមណ្ឌលផលិតកម្ម និងផ្គត់ផ្គង់ខ្សែសង្វាក់ក្នុងស្រុកវិញ។

យោងតាមសារព័ត៌មាន Politico ចេញផ្សាយកាលពីដើមខែឧសភា ឆ្នាំ២០២៦ មានកត្តាជំរុញកំណើនផលិតកម្មអាវុធនៅប៉ុឡូញសំខាន់ៗ ចំនួនបី៖
១. កិច្ចព្រមព្រៀងបច្ចេកវិទ្យា និងផលិតកម្មរបស់សហរដ្ឋអាមេរិក៖ ទីក្រុងវ៉ាស៊ីនតោនកំពុងបើកទ្វារឱ្យប្រទេសប៉ូឡូញផ្លាស់ប្តូរពីការទិញឧបករណ៍ដែលមានស្រាប់ទៅជាការផលិតរួមគ្នាក្នុងស្រុក។
ជាពិសេស ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តបណ្ដោះអាសន្ននូវការផលិតមីស៊ីល Patriot PAC-3 MSE ក្នុងស្រុកក្នុងប្រទេសប៉ូឡូញ។ លើសពីនេះ ក្រុមហ៊ុនអាមេរិក Northrop Grumman កំពុងសហការជាមួយក្រុមការពារជាតិប៉ូឡូញ ដើម្បីផលិតគ្រាប់កាំភ្លើងធំរហូតដល់ ១៨០ ០០០គ្រាប់ ជារៀងរាល់ឆ្នាំ។
២. មូលនិធិអឺរ៉ុប៖ ប្រទេសប៉ូឡូញទទួលបានប្រាក់កម្ចី ជាមួយអត្រាការប្រាក់ទាប រហូតដល់ ៥២ប៊ីលានដុល្លារ ពីគម្រោងសកម្មភាពសន្តិសុខសម្រាប់អឺរ៉ុប(SAFE) របស់សហភាពអឺរ៉ុប។
ទីក្រុងវ៉ាសូវីនឹងប្រើប្រាស់មូលនិធិអឺរ៉ុបមួយចំនួនធំ ដើម្បីវិនិយោគលើឧស្សាហកម្មក្នុងស្រុក ដោយផ្តោតលើ ដ្រូន ពង្រឹងសមត្ថភាពប្រឆាំងដ្រូន និងគ្រាប់រំសេវដែលមានភាពជាក់លាក់ខ្ពស់រយៈចម្ងាយឆ្ងាយ។
៣. ការចំណាយលើការការពារជាតិខ្ពស់បំផុតមិនធ្លាប់មាន៖ ប្រទេសប៉ូឡូញចំណាយជិត៥% នៃផលិតផលក្នុងស្រុកសរុបសម្រាប់វិស័យការពារជាតិ ដែលសមាមាត្រខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិកណាតូទាំងអស់។
អ្នកជំនាញព្យាករណ៍ថា ការផ្ទេរបច្ចេកវិទ្យានិងខ្សែសង្វាក់ផលិតកម្មដ៏ធំទាំងនេះអាចចាត់ថ្នាក់ប្រទេសប៉ូឡូញក្នុងចំណោមក្រុមហ៊ុនផលិតសព្វាវុធកំពូលទាំងបី ឬ៤របស់អឺរ៉ុប នាពេលអនាគតដ៏ខ្លីខាងមុខ៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


