ព័ត៌មានអន្ដរជាតិ
អាមេរិក ជំរុញអឺរ៉ុបជាថ្មី ឲ្យរួមចំណែកដោះស្រាយបញ្ហាអ៊ីរ៉ង់ និងព្រមានពីការដកទ័ពអាមេរិក
រដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោក Marco Rubio បានបញ្ចប់ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃទៅកាន់ទីក្រុងរ៉ូមប្រទេសអ៊ីតាលី កាលពីថ្ងៃសុក្រ ទី៨ ខែឧសភា ដែលនៅក្នុងនោះ លោកបានព្យាយាមសម្របសម្រួលភាពតានតឹងជាមួយសម្ដេច ប៉ាប Leo និងបានជំរុញឲ្យបណ្តាប្រទេសអឺរ៉ុប ជួយការពារសន្តិសុខនៅ ច្រកសមុទ្រ Hormuz។ នេះបើយោងតាមការចុះផ្សាយពីសារព័ត៌មាន AFP ។

ភារកិច្ចនេះត្រូវបានគេមើលឃើញថា មានភាពស្មុគស្មាញ ដោយសារថ្មីៗនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរិះគន់យ៉ាងខ្លាំងៗទាំងទៅលើ មេដឹកនាំកាតូលិក (សម្ដេចប៉ាប) និងនាយករដ្ឋមន្ត្រីស្ដាំនិយមរបស់អ៊ីតាលី លោកស្រី Giorgia Meloni ទោះបីជាលោកស្រីជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់ប្រធានាធិបតី ត្រាំ ក៏ដោយ។
បន្ទាប់ពីជំនួបជាមួយ លោកស្រី Meloni លោក Rubio បានថ្លែងទៅកាន់អ្នកសារព័ត៌មានថា៖ «ពិភពលោកត្រូវតែចាប់ផ្ដើមសួរខ្លួនឯងថា តើខ្លួនត្រៀមខ្លួនធ្វើអ្វីខ្លះ ប្រសិនបើអ៊ីរ៉ង់ព្យាយាមគ្រប់គ្រងផ្លូវទឹកអន្តរជាតិមួយនេះជាធម្មតា? ខ្ញុំគិតថា វារឿងដែលមិនអាចទទួលយកបានទេ»។
ការអំពាវនាវនេះ គឺធ្វើឡើងក្នុងគោលបំណងសំខាន់ដោយសំដៅទៅលើប្រទេសអ៊ីតាលី និងប្រទេសអឺរ៉ុបផ្សេងទៀត ដែលលោក ត្រាំ រិះគន់ថា បានឈរឱបដៃមើល មិនព្រមជួយសហរដ្ឋអាមេរិកក្នុងការការពារច្រកសមុទ្រដ៏មានសារៈសំខាន់នេះ។
ជាមួយគ្នានេះដែរ លោកត្រាំ បានគំរាមដកកងទ័ពអាមេរិកចេញពីអ៊ីតាលី និងអេស្ប៉ាញ បន្ទាប់ពីបានប្រកាសដកទ័ព ៥,០០០ នាក់ចេញពីអាល្លឺម៉ង់រួចមក។ មូលហេតុគឺដោយសារប្រទេសទាំងនេះបដិសេធមិនចូលរួមក្នុងជម្លោះ ដែលធ្វើឲ្យលោកចោទសួរអំពីតម្លៃនៃសមាជិកភាពរបស់អាមេរិកនៅក្នុងអង្គការណាតូផងដែរ។
លោក Rubio បានបញ្ជាក់បន្ថែមថា «ប្រសិនបើមូលហេតុចម្បងដែលអាមេរិកស្ថិតក្នុងអង្គការណាតូ គឺដើម្បីដាក់ពង្រាយកងទ័ពក្នុងតំបន់អឺរ៉ុបសម្រាប់ប្រើប្រាស់ក្នុងគ្រាអាសន្នផ្សេងៗ ប៉ុន្តែឥឡូវនេះសមាជិកមួយចំនួនបែរជាមិនសហការ នោះវាគឺជាបញ្ហាដែលត្រូវតែពិនិត្យឡើងវិញ»។
ទោះជាយ៉ាងណាក៏ដោយ លោក Rubio បានកត់សម្គាល់ថា ប្រធានាធិបតីអាមេរិកនៅមិនទាន់បានសម្រេចចិត្តច្បាស់លាស់ថា តើត្រូវដាក់ពិន័យ ឬស្ដីបន្ទោសដល់ប្រទេសទាំងនោះតាមរបៀបណានៅឡើយទេ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
គុយបា ចោទអាមេរិកធ្វើ «សង្គ្រាមសេដ្ឋកិច្ច» ប្រឆាំងខ្លួន ក្រោយបញ្ចេញទណ្ឌកម្មជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


