ព័ត៌មានអន្ដរជាតិ
តាំងពីព្រឹក មកដល់ម៉ោងនេះ ស្ថានការណ៍នៅ អ៊ុយក្រែន យ៉ាងណាហើយ?
ក្រោយពេល លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បញ្ជាទ័ពឱ្យវាយប្រហារអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍ ទី២៤ ខែកុម្ភៈ ម្សិលមិញ នាថ្ងៃសុក្រនេះ ស្ថានភាពប្រទេស អ៊ុយក្រែន កាន់តែតានតឹងថែមមួយកម្រិតទៀត ខណៈប្រទេសនេះក៏ត្រូវបានប្រកាសដាក់ក្នុងភាពអាសន្នផងដែរ។
ខាងក្រោមជាហេតុការណ៍សំខាន់ៗ ដែលកើតឡើងនៅថ្ងៃនេះ៖
– នាព្រឹកព្រលឹមប្រហែលម៉ោង ៤ឬ៥ ទៀបភ្លឺ នៅថ្ងៃសុក្រនេះ យន្តហោះរុស្ស៊ី ត្រូវបានបាញ់ទម្លាក់ដោយកងកម្លាំងអ៊ុយក្រែន ពីលើទីក្រុងគៀវ ដែលបណ្តាលឲ្យកម្ទេចកម្ទីយន្តហោះធ្លាក់មកលើអគារផ្ទះល្វែង និងឆាបឆេះ ខណៈការបាញ់នេះកើតចេញពីប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនទៅលើយន្តហោះរុស្ស៊ី។
-នាថ្ងៃដដែលនេះ រថយន្តយោធាអ៊ុយក្រែនចំនួន ៤១គ្រឿង រថក្រោះ និងរថពាសដែកប្រយុទ្ធ ១៨គ្រឿង ប្រព័ន្ធរ៉ុកកែត ៧គ្រឿង និងទូកប្រយុទ្ធចំនួន ៥គ្រឿងត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ី។ យោងតាមប្រភពពី Sputnik។
-ក្រោយរុស្ស៊ីនិងអ៊ុយក្រែនដណ្ដើមគ្នាគ្រប់គ្រងតំបន់នៃរោងចក្រថាមពលនុយក្លេអ៊ែរ Chernobyl ពេលនេះរុស្ស៊ីបានកាន់កាប់តំបន់នេះហើយ ដែលវាមានទីតាំងប្រហែល ១៣០គីឡូម៉ែត្រ ពីរដ្ឋធានីគៀវ របស់អ៊ុយក្រែន។ មិនតែប៉ុណ្ណោះ កងទ័ពរបស់រុស្សី បានចាប់បុគ្គលិកបម្រើការនៅទីនោះធ្វើជាចំណាប់ខ្មាំងទៀតផង។ នេះបើយោងតាមការបញ្ជាក់របស់មន្ត្រីអ៊ុយក្រែន។
ប្រភពពីសារព័ត៌មាន BBC បានឱ្យដឹងថា ការគ្រប់គ្រងទីក្រុង Chernobyl ភាគខាងលិចរដ្ឋធានី គៀវ អាចផ្តល់ផ្លូវចូលក្នុងទីក្រុងសម្រាប់កងទ័ពរបស់រុស្ស៊ីយ៉ាងងាយស្រួល។
-នៅរសៀលនេះ ប្រភពពី Business Insider បានចុះផ្សាយថា កងកម្លាំងរុស្ស៊ី និងអ៊ុយក្រែនបានប្រឈមមុខដាក់គ្នាអស់ជាច្រើនម៉ោងនៅអាកាសយានដ្ឋាន នៅជាយក្រុងគៀវ រដ្ឋធានីអ៊ុយក្រែន ដែលមានទីតាំងនៅចម្ងាយប្រហែល ១០គីឡូម៉ែត្រប៉ុណ្ណោះ ពីរដ្ឋធានីគៀវ។
-ដោយឡែក នៅល្ងាចថ្ងៃសុក្រនេះ ប្រធានាធិបតីអ៊ុយក្រែនលោក Zelensky បានអំពាវនាវឱ្យ ពូទីន ចូលតុដើម្បីចរចាគ្នា។ នេះបើតាមសារវីដេអូថ្មីមួយ ដែលបានបង្ហោះនៅលើហ្វេសប៊ុក លោក Zelensky។ ក្រោយលើកសំណើនេះឡើង ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន ត្រៀមបញ្ជូនគណៈប្រតិភូទៅទីក្រុង Minsk ដើម្បីចចារផងដែរ។
-រយៈពេលតែ ២ថ្ងៃនៃការបាញ់ប្រហារ មកទល់នឹងម៉ោងនេះ មនុស្សយ៉ាងហោចណាស់ ១សែននាក់ បានភៀសខ្លួនចេញពី ប្រទេសអ៊ុយក្រែន ចូលទៅក្នុងប្រទេសជិតខាង។ នេះបានយោងតាមរបាយការណ៍ពី UN៕
អត្ថបទ៖ សន្យា
ចុចអាន៖ រឿងសំខាន់ៗត្រូវដឹងពីបច្ចុប្បន្នភាពសង្គ្រាមនៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


