Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាលខេត្តសុរិន្ទ ចេញសេចក្តីប្រកាស ព្រមានអ្នកក្លែងបន្លំជាខ្សែរាជវង្សខ្មែរ

បានផុស

នៅ

ខេត្តសុរិន្ទ៖ អភិបាលខេត្តសុរិន្ទ​បាន​ចេញ​សេចក្តី​ប្រកាស​ព្រមាន​អ្នក​ក្លែងបន្លំជារាជវង្សខ្មែរ បន្ទាប់ពីអគ្គស្នងការនគរបាលជាតិថៃរាយការណ៍រឿងនេះ ទៅក្រសួងមហាផ្ទៃ ខណៈដែលខ្សែរាជវង្សខ្មែរពិតប្រាកដដែលរស់នៅខេត្តសុរិន្ទ តាមរយៈមិត្តភក្តិជិតស្និទ្ធបានអះអាងថា ខ្លួនមិន​ស្គាល់បុគ្គលក្នុងរូបនេះទេ។​

ប្រភពព័ត៌មាន​បាន​រាយការណ៍​ថា លោក ស៊ូវ៉ាផុង គីទីផាតភីប៊ូន អភិបាលខេត្តសុរិន្ទ បានចេញសេចក្តីប្រកាស  ស្តីពីការក្លែងបន្លំជាសមាជិកនៃព្រះរាជវង្សានុវង្សខ្មែរ ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២២។

This image has an empty alt attribute; its file name is %E0%B8%AA%E0%B8%B8%E0%B8%A3%E0%B8%B4%E0%B8%99%E0%B8%97%E0%B8%A3%E0%B9%8C3-1-1024x1011-1.jpeg

ក្នុងលិខិតមានខ្លឹមសារថា សូមគោរពអគ្គនាយកអន្តោប្រវេសន៍ខេត្តសុរិន្ទ និង​មេ​បញ្ជាការ​គ្រប់​ស្រុកខេត្ត លិខិតដែលផ្ញើមកដោយមានថតចម្លងលិខិតឆ្លងដែន និងរូបថត ដោយក្រសួងមហាផ្ទៃ ដែលបានទទួលពី​ក្រសួង​ការ​បរទេសថា អគ្គស្នងការនគរបាលជាតិ ទទួល​បាន​ព័ត៌មាន​អំពី​ព្រះរាជ​ទស្សនកិច្ច​របស់រាជវង្សខ្មែរ ​ធ្វើដំណើរ​ទស្សនកិច្ច​នៅ​ប្រទេស​ថៃ របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រីយ៍ កុសុម៉ាទេវី នរោត្តម សមាជិក​រាជវង្សានុវង្សខ្មែរ ចន្លោះពីថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ២០២២។ បន្ទាប់ពីការត្រួតពិនិត្យព័ត៌មានរបស់ស្ថានទូតថៃប្រចាំនៅទីក្រុងភ្នំពេញបានរកឃើញថា មិនមានសមាជិកនៃរាជវង្សានុវង្សខ្មែរ ដែលប្រើព្រះនាមព្រះនាង កុសុម៉ាទេវី នរោត្តម នោះទេ ហើយបុគ្គល​ដែល​អះអាង​ថា ខ្លួនជា​ព្រះនាង ​កុសុម៉ា​ទេវី នរោត្តម មើលទៅក៏​មាន​មុខ​មាត់​ដូចគ្នានឹង​អ្នក​ក្លែង​ខ្លួន​ជា​ព្រះនាង ​ស៊ីសុវត្ថិ កុសុម៉ា ណារីរតនា ដែល​បាន​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-ថៃ កាល​ពី​ឆ្នាំ​២០១៧។

​​លិខិត​ឆ្លង​ដែនរបស់បុគ្គលក្លែងបន្លំនោះជាលិខិត​ឆ្លង​ដែនធម្មតា ដែលមានឈ្មោះថា កុសុម៉ា ទេវីពេជ្រ ប៉ុន្តែក្រសួងការបរទេសនៅមិនទាន់បានទទួលពាក្យស្នើសុំ Thailand Pass ដើម្បីចូលប្រទេសថៃតាមព្រលានយន្តហោះរបស់បុគ្គលនោះនៅឡើយទេ។ ដូច្នេះហើយទើបអាជ្ញាធរ​ខេត្ត​សុរិន្ទ​សូមស្នើឱ្យអស់លោកមានការ​ប្រុង​ប្រយ័ត្ន​ចំពោះ​បុគ្គលខាងលើ​នេះកុំឱ្យក្លែងបន្លំខ្លួន ដើម្បីទទួលបានការជួយ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​មកកាន់ប្រទេស​ថៃ​ជា​ករណី​ពិសេសដោយប្រការណាមួយឡើយ និងត្រូវឱ្យ​អនុវត្ត​តាម​គោលការណ៍​ក្នុង​ការ​ធ្វើដំណើរចូល​ប្រទេស​ថៃ ​តាម​មជ្ឈមណ្ឌល​គ្រប់គ្រង​ស្ថានការណ៍​នៃការឆ្លងរាតត្បាតនៃ​ជំងឺកូវីដ-១៩ ដោយ​មជ្ឈមណ្ឌលត្រូវអនុវត្តន៍តឹងរ៉ឹង និងតាមដានស្ថានការណ៍យ៉ាងយកចិត្តទុកដាក់ អាស្រ័យហេតុនេះ សូមជ្រាបជាព័ត៌មាន។

This image has an empty alt attribute; its file name is %E0%B8%AA%E0%B8%B8%E0%B8%A3%E0%B8%B4%E0%B8%99%E0%B8%97%E0%B8%A3%E0%B9%8C1-768x1120-1-702x1024.jpeg

បន្ទាប់មកនៅថ្ងៃទី៣០ ខែមីនានេះ អ្នកសារព័ត៌មានបានទាក់ទង់ជាមួយ លោក ទេវី យីមឈឿន មានស្រុកកំណើតនៅខេត្តសុរិន្ទ ដែលជាមិត្តភក្តិជិតស្និទ្ធិរបស់ព្រះនាង ​ស៊ីសុវត្ថិ កុសុម៉ា ណារីរតនា ជាចៅរបស់ព្រះបាទនរោត្តម សុរាម្រិត រាជវង្ស នរោត្តម នៃព្រះរាជាណាចក្រកម្ពុជា និងជាមិត្តភក្តិជិតស្និទ្ធដែលតែងតែដើរតាមគ្រប់បេសកកម្មរបស់ទ្រង់បានឱ្យដឹងថា តាមការតាមដានព័ត៌មាន និងមានការក្លែងបន្លំខ្លួនជាខ្សែរាជវង្សខ្មែរ ដែលបានទទួលពានរង្វាន់នៅប្រទេសថៃក្នុងអំឡុងថ្ងៃទី ១៨-១៩ ខែមីនា ឆ្នាំ២០២២កន្លងមកនោះ ពោលគឺព្រះនាង ស៊ីសុវត្តិ កុសុម៉ា ណារីរតនា គឺជាពូជពង្សរាជវង្សពិតប្រាកដ លោក​បាន​ស្នាក់​នៅ​ក្នុង​ប្រទេស​កម្ពុជាឡើង-​ចុះមក ​ប្រទេស​ថៃជាញឹកញាប់ ជាពិសេសនៅក្នុងតំបន់ខេត្តសុរិន្ទ និងឦសានខាងត្បូង ដើម្បីបំពេញភារកិច្ចផ្ទាល់ខ្លួនជាបន្តបន្ទាប់ ហើយ​លោកក៏មិន​មែន​ជា​ស្តេច ​ដែលមក​ទទួល​ពាន​រង្វាន់​នៅ​ទីក្រុង​បាងកក​កាលពីថ្ងៃ​ទី ១៨-១៩ ខែ​មីនា​កន្លងមកនោះ​ទេ ប៉ុន្តែ​ឈ្មោះ​ដែលសរសេរ​នៅ​លើ​ស្លាក​នោះក៏​មិន​ដឹងច្បាស់​ថា ​មានខ្សែរាជវង្សានុវង្សខ្មែរ​ពិត​ឬ​អត់​នោះ​ទេ ហើយក៏មិនធ្លាប់ឃើញពីមុនមកដែរ ប៉ុន្តែសូមអះអាងថា ព្រះនាង ស៊ីសុវត្តិ កុសុម៉ា ណារីរតនា បច្ចុប្បន្ន លោកបាន​រស់​នៅ​ក្នុងខេត្ត​សុរិន​អស់​ជា​ច្រើន​ឆ្នាំ​មក​ហើយ ហើយ​លោក​ជារាជ​ទាយាទ​កម្ពុជា និងបំពេញ​ភារកិច្ចឡើងចុះ​ថៃ-​កម្ពុជាជាប្រចាំ ហើយលោកក៏មិនបានទៅទទួលពានរង្វាន់នៅឯទីក្រុងបាងកក ហើយក៏មិនពាក់ព័ន្ធនឹងព្រឹត្តិការណ៍ពាន់រង្វាន់នោះដែរ៕

អត្ថបទ៖ គង់ សំអាន

ចុចអាន៖ ប៉ូលិស ថៃ ឆ្មក់ចូលខុនដូបើកល្បែងស៊ីសងតាមអនឡាញមួយកន្លែង ចាប់បានមនុស្ស ១៧ នាក់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម