ព័ត៌មានអន្ដរជាតិ
លោក ពូទីន បាត់បង់មេទ័ពកំពូលម្នាក់ទៀត ក្នុងការប្រយុទ្ធជាមួយ អ៊ុយក្រែន
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានបាត់បង់មេទ័ពទីប្រាំបួនរបស់គាត់ នៅក្នុងសមរភូមិ ចាប់តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនក្នុងខែកុម្ភៈមក។

យោងតាមសេចក្តីប្រកាសក្នុងស្រុក, ពិធីបុណ្យសពលោកវរសេនីយ៍ឯក Alexander Bespalov ត្រូវបានឡើងកាលពីថ្ងៃសុក្រទី០៨ខែមេសា នៅក្នុងទីក្រុង Ozersk របស់ប្រទេសរុស្ស៊ី។ គាត់ត្រូវបានសម្លាប់ក្នុងអំឡុងពេលប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន។
សេចក្តីថ្លែងការណ៍បាននិយាយថា លោក Bespalov គឺជាមេបញ្ជាការនៃកងវរសេនាធំរថក្រោះឆ្មាំទី៥៩ ហើយក្លាយជាមន្ត្រីយោធាជាន់ខ្ពស់ចុងក្រោយបំផុតរបស់រុស្ស៊ី ដែលត្រូវបានសម្លាប់នៅក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។

ការវាយប្រហារតាមគោលដៅប្រឆាំងនឹងអង្គភាពរថក្រោះរុស្ស៊ី បានអនុញ្ញាតឲ្យកងកម្លាំងអ៊ុយក្រែន រក្សាសមត្ថភាពដ៏រឹងមាំរបស់ពួកគេ ខណៈការប៉ាន់ស្មានចុងក្រោយពីមន្ត្រីការពារជាតិទីក្រុង កៀវ បង្ហាញថា វិមានក្រឹមឡាំង បានបាត់បង់រថយន្តយោធាជាង ៤០០០ គ្រឿង។
បន្ថែមពីលើនេះ ក្រសួងការពារជាតិអ៊ុយក្រែនប៉ាន់ស្មានថា ទាហានរុស្ស៊ីជាង ១៩០០០នាក់ បានស្លាប់។ ទន្ទឹមនឹងនេះ ទាហានរបស់ទីក្រុងមូស្គូរាប់ពាន់នាក់ បានដកថយពីតំបន់ កៀវ ដើម្បីប្រមូលផ្តុំជាថ្មី ផ្តោតលើភាគខាងកើតប្រទេសអ៊ុយក្រែនវិញ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ុយក្រែន ព្រមានឲ្យជនស៊ីវិល ភៀសខ្លួនចេញពីតំបន់ភាគខាងជើង ជាបន្ទាន់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៧ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


