Connect with us

ព័ត៌មានអន្ដរជាតិ

លោក Macron ពន្យល់មូលហេតុ មិនប្រើពាក្យ “ប្រល័យពូជសាសន៍” ដូចលោក Biden

បានផុស

នៅ

មេដឹកនាំពិភពលោកនានា បានប្រកាន់យកវិធីសាស្រ្តផ្សេងៗគ្នាអំពីរបៀបថ្កោលទោសខ្លាំងៗ ចំពោះការលុកលុយរបស់រុស្ស៊ីលើ អ៊ុយក្រែន។

This image has an empty alt attribute; its file name is biden-michigan-ap-rc-200909_hpMain_16x9_992.jpg
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden

កាលពីដើមសប្តាហ៍នេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានពណ៌នាសកម្មភាពរបស់រុស្ស៊ីថាជា “អំពើប្រល័យពូជសាសន៍”។

ប៉ុន្តែ​ប្រធានាធិបតី​បារាំងលោក Emmanuel Macron បាន​បដិសេធ​ ​ប្រើ​ពាក្យបែប​នេះ ដោយ​និយាយ​ថា ជនជាតិ​រុស្ស៊ី និង​អ៊ុយក្រែន​ជា “បងប្អូននឹងគ្នា”។

Macron requests large expansion of powers to combat terrorism and keep  French citizens safe | South China Morning Post
ប្រធានាធិបតី​បារាំងលោក Emmanuel Macron

ពន្យល់ពីជំហររបស់លោកបន្ថែមទៀត, លោកបាននិយាយថា ការប្រើពាក្យ “ប្រល័យពូជសាសន៍” នឹងបង្កឲ្យមានសង្គ្រាមពាក្យសម្តីកាន់តែខ្លាំង ហើយធ្វើឲ្យមានភាពស្មុគស្មាញដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចប់សង្រ្គាម។

លោកបាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ France Bleu ថា “ពាក្យនេះ មានអត្ថន័យហើយចាំបាច់ត្រូវប្រុងប្រយ័ត្ន ព្រោះតួនាទីរបស់ខ្ញុំគឺដើម្បីជួយនាំមកនូវសន្តិភាពឬយ៉ាងហោចណាស់ដើម្បីបញ្ឈប់សង្គ្រាមនេះ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ ពូទីន៖ រុស្ស៊ីនឹងបន្តសកម្មភាពយោធានៅ អ៊ុយក្រែន រហូតដល់គោលដៅបានសម្រេច ពេញលេញ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម