Connect with us

ព័ត៌មានអន្ដរជាតិ

ពូទីន៖ រុស្ស៊ីនឹងបន្តសកម្មភាពយោធានៅ អ៊ុយក្រែន រហូតដល់គោលដៅបានសម្រេច ពេញលេញ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីនឹងបន្តសកម្មភាពយោធារបស់ខ្លួននៅអ៊ុយក្រែន រហូតដល់គោលដៅ បានសម្រេច។

This image has an empty alt attribute; its file name is ecd9b76fc9054dd284f5c5e2e12f0cb5-1024x768.webp
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន

ក្នុងការបង្ហាញខ្លួនជាសាធារណៈដ៏កម្រនៅឯស្ថានីយ៍អវកាស Vostochny Cosmodrome នៅចុងបូព៌ារបស់រុស្ស៊ី, មេដឹកនាំវិមានក្រឹមឡាំងរូបនេះបាននិយាយថា “ប្រតិបត្តិការយោធានឹងបន្តរហូតដល់ការបញ្ចប់ពេញលេញ និងការបំពេញភារកិច្ចដែលបានកំណត់”។

លោក​​បន្ត​ថា យុទ្ធនាការ​របស់​រុស្ស៊ី ​គឺដំណើរការយ៉ាងរលូន​តាម​ផែនការ ហើយ​មិន​បង្កើនល្បឿនលឿន​ជាង​នេះ​ទេ ដោយសារ​រុស្ស៊ី​ចង់​កាត់​បន្ថយ​ការ​ខាត​បង់។

This image has an empty alt attribute; its file name is Vladimir_Putin_in_Vostochny_Cosmodrome_2015-10-14_2-1024x631.jpg

ក្នុងអំឡុងសុន្ទរកថារបស់មេដឹកនាំរុស្ស៊ី ដែលបានកើតឡើងបន្ទាប់ពីលោកជួបជាមួយសមភាគីបេឡារុស Alexander Lukashenko, លោកក៏បាននិយាយផងដែរថា បណ្តាប្រទេសលោកខាងលិចបានចាប់ផ្តើមសង្គ្រាមដាក់ទណ្ឌកម្មទាំងស្រុង ប្រឆាំងរុស្ស៊ីនិងបេឡារុស។

លោកលើកឡើងថា “ការប៉ុនប៉ងណាមួយដើម្បីបញ្ឈប់ការអភិវឌ្ឍន៍របស់យើង ឬ ផ្តាច់យើងចេញពីសេដ្ឋកិច្ចពិភពលោក គឺគ្មានប្រយោជន៍ឡើយ។ ប្រទេសរុស្ស៊ីនិងបេឡារុស មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ SKY

ចុចអាន៖ មេដឹកនាំអឺរ៉ុបមួយរូប ច្រានចោលការអះអាងអំពីអំពើឃោរឃៅនៅ Bucha

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម