ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា លោកខាងលិច លួចលុយជាង ៣០០ពាន់លានដុល្លារ ពីក្រុង មូស្គូ
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Al Arabiya កាលពីថ្ងៃអាទិត្យថា ប្រទេសលោកខាងលិច ពិតជាបានលួចលុយជាង ៣០០ពាន់លានដុល្លារអាមេរិកពីប្រទេសរុស្ស៊ី មែន នៅពេលពួកគេរឹបអូសយកប្រាក់ ដែលទុកបង់ថ្លៃឧស្ម័នរបស់រុស្ស៊ី។

លោកនិយាយថា “កិច្ចសន្យាដែលត្រូវបានចុះហត្ថលេខាមុនពេលស្ថានភាពនេះ គឺផ្តល់ជូនសម្រាប់ការទូទាត់ជាប្រាក់ដុល្លារ និងអឺរ៉ូ។ ការទូទាត់ទាំងនេះ ត្រូវបានផ្ទេរដោយផ្ទាល់ទៅគណនីក្រុមហ៊ុន Gazprom ហើយត្រូវបានរក្សាទុកនៅក្នុងធនាគារលោកខាងលិច”។
“នៅពេលរុស្ស៊ី ចាប់ផ្តើមប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន មិត្តលោកខាងលិចរបស់យើងបានលួចប្រាក់ជាង៣០០ពាន់លានដុល្លារបន្ថែមទៀតពីពួកយើង។ តាមការពិត ពួកគេបានលួចនូវអ្វីដែលពួកគេបានបង់ថ្លៃឧស្ម័ន។ ម្យ៉ាងវិញទៀត ពួកគេបានប្រើប្រាស់ឧស្ម័នរបស់យើងដោយមិនគិតថ្លៃអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ”។

ស្របពេលជាមួយគ្នានោះដែរ លោកបានសង្កត់ធ្ងន់ថា ប្រទេសរុស្ស៊ីបានសម្រេចចិត្តប្តូរការទូទាត់សម្រាប់ឧស្ម័នរបស់ខ្លួនទៅជាប្រាក់ រូបិ៍ល ក្នុងគោលបំណងបញ្ឈប់ ការប្លន់ដោយឥតអៀនខ្មាស ដោយប្រទេសលោកខាងលិច។
លោកបានកត់សម្គាល់ថា “ទីក្រុងឡុងដ៍ វ៉ាស៊ីនតោន ព្រុចសែល កំពុងសម្លឹងមើលការរឹបអូសយកប្រាក់ដែលពួកគេបានបង្កក ដើម្បីផ្ទេរទៅឲ្យអ្នកផ្សេង”។

យោងតាមអ្នកការទូតកំពូលរុស្ស៊ីរូបនេះ, គ្មានអ្វីផ្លាស់ប្តូរពិតប្រាកដទេសម្រាប់អ្នកទិញឧស្ម័នរុស្ស៊ី។ លោកបានរម្លឹកថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានចុះហត្ថលេខាលើអនុក្រឹត្យមួយ ដោយនិយាយថា ចាប់ពីពេលនេះតទៅ ការទូទាត់មិនគួរតែធ្វើឡើងចំពោះគណនីរបស់ក្រុមហ៊ុន Gazprom នៅក្នុងធនាគារលោកខាងលិចទេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ រុស្ស៊ី បន្តបាញ់ផ្លោងលើរោងចក្រដែក Azovstal ភ្លាមៗបន្ទាប់ពីការជម្លៀសជនស៊ីវិល ត្រូវបញ្ឈប់

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ