ព័ត៌មានអន្ដរជាតិ
ប្រមុខដឹកនាំណាតូថា អ៊ុយក្រែន អាចឈ្នះសង្គ្រាមជាមួយរុស្ស៊ី
អគ្គលេខាធិការរបស់អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg កាលពីថ្ងៃអាទិត្យម្សិលមិញបានអះអាងថា ប្រទេសអ៊ុយក្រែនអាចទទួលបានជ័យជម្នះនៅក្នុងសង្គ្រាមជាមួយរុស្ស៊ី ដោយសារស្ថានភាពនៅសមរភូមិមិនមានការវិវត្តទៅតាមផែនការរបស់រដ្ឋាភិបាលទីក្រុងមូស្គូឡើយ។
និយាយទៅកាន់អ្នកកាសែត បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសក្រៅផ្លូវការរបស់ប្លុកយោធា លោក Stoltenberg បានបង្ហាញថា ប្រធានបទសំខាន់នៃកិច្ចពិភាក្សាគឺ«ការផ្តល់គាំទ្រខ្លាំងដល់អ៊ុយក្រែន ពង្រឹងសមត្ថភាពរារាំង និងការពាររបស់ណាតូ ព្រមទាំងផលប៉ះពាល់រយៈពេលវែងនៃសង្គ្រាម»ក្នុងនោះរាប់ទាំងគោលជំហរអនាគតរបស់អង្គការចំពោះប្រទេសរុស្ស៊ី។

«សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនមិនដំណើរការតាមផែនការរបស់ទីក្រុងមូស្គូឡើយ។ ពួកគេបានបរាជ័យដណ្តើមយកទីក្រុងកៀវ។ ពួកគេដកកងទ័ពចេញពីតំបន់ជុំវិញ Kharkiv ដែលជាតំបន់វាយប្រហារខ្លាំងរបស់ពួកគេនៅ Donbass ដែលជាប់គាំទ្រ។ រុស្ស៊ីមិនទទួលបានជោគជ័យតាមគោលដៅយុទ្ធសាស្ត្ររបស់ខ្លួនឡើយ»។ លោក Stoltenberg បាននិយាយ។
លោកបន្តថា ផ្ទុយពីការចង់បានរបស់ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន ប្រទេសអ៊ុយក្រែននៅតែបន្តការប្រយុទ្ធរបស់ខ្លួន។ ណាតូកាន់តឺខ្លាំងជាងមុន ហើយអាមេរិក និងអឺរ៉ុបកាន់តែរួបរួមគ្នាទេ្វឡើង។
លោកលើកឡើងទៀតថា ៖««អ៊ុយក្រែនអាចឈ្នះសង្គ្រាមនេះ។ ប្រជាជនអ៊ុយក្រែនក្លាហានក្នុងការការពារទឹកដីរបស់ពួកគ»។ លោកបញ្ជាក់ថា ការផ្គត់ផ្គង់អាវុធ និងការគាំទ្រផ្សេងៗទៀតពីអ្នកគាំទ្រផ្សេងបានធ្វើឲ្យមានភាពខុសប្លែកពិតប្រាកដនៅលើសមរភូមិ។
អគ្គលេខាធិការបានបង្ហាញទៀតថា កិច្ចប្រជុំកំពូលរបស់ ណាតូ នាខែមិថុនាខាងមុខនៅទីក្រុង Madrid ប្រទេសអេស្ប៉ាញនឹងឃើញសមាជិកធ្វើការសម្រេចចិត្តដ៏សំខាន់រាប់បញ្ចូលទាំងវិធានការដែលមានគោលបំណងពង្រឹងជំហររារាំងរបស់ប្លួកផងដែរ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


