ព័ត៌មានអន្ដរជាតិ
មន្ត្រីជាន់ខ្ពស់ ឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ត្រូវគេបាញ់សម្លាប់ ក្នុងរថយន្ត ខាងក្រៅផ្ទះ
កាលពីថ្ងៃអាទិត្យទី២២ខែឧសភា មន្ត្រីជាន់ខ្ពស់ម្នាក់នៃឆ្មាំបដិវត្តន៍ដ៏មានឥទ្ធិពលរបស់ប្រទេសអ៊ីរ៉ង់ ត្រូវបានខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ បាញ់សម្លាប់នៅក្នុងរថយន្ត ខាងក្រៅផ្ទះរបស់គាត់ក្នុងទីក្រុង តេហេរ៉ង់។

ឆ្មាំបដិវត្តន៍អ៊ីរ៉ង់និយាយថា មន្ត្រីរបស់ខ្លួនម្នាក់គឺវរសេនីយ៍ឯក Hassan Sayyad Khodaei គឺជាជនរងគ្រោះនៃការធ្វើឃាតដ៏កម្រនេះ។
យោងតាមឆ្មាំបដិវត្តន៍, អ្នកវាយប្រហារ២នាក់បានបាញ់៥គ្រាប់ សម្លាប់លោក Khodaei នៅខាងក្នុងរថយន្តម៉ាក Kia Pride ដែលផលិតនៅប្រទេសអ៊ីរ៉ង់។

ទីភ្នាក់ងារសារព័ត៌មាន ISNA បានរាយការណ៍ថា សមាជិកនៃបណ្តាញសេវាស៊ើបការណ៍សម្ងាត់អ៊ីស្រាអែល ត្រូវបានរកឃើញ និងចាប់ខ្លួនដោយឆ្មាំបដិវត្តន៍។
ថ្វីបើឆ្មាំបដិវត្តន៍ បានផ្តល់ព័ត៌មានលម្អិតតិចតួចអំពីការវាយប្រហារក៏ដោយ ប៉ុន្តែក្រុមនេះបានស្តីបន្ទោសការសម្លាប់នេះលើភាពក្រអឺតក្រទមជាសកល ដែលពាក្យនេះជាទូទៅ អ៊ីរ៉ង់ប្រើដើម្បីសំដៅលើសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។

មិនមានការអះអាងភ្លាមៗ ទទួលខុសត្រូវចំពោះការវាយប្រហារនេះទេ ហើយការិយាល័យនាយករដ្ឋមន្ត្រីអ៊ីស្រាអែល ក៏បដិសេធធ្វើអត្ថាធិប្បាយលើព្រឹត្តិការណ៍នៅទីក្រុងតេហេរ៉ង់ ដែរ។
មានព័ត៌មានតិចតួចណាស់ ត្រូវបានបង្ហាញជាសាធារណៈអំពីលោក Khodaei ដោយសារតែមន្រ្តីឆ្នាំបដិវត្តន៍ តែងតែទៅបំពេញបេសកកម្មយោធាសម្ងាត់គាំទ្រក្រុម Hezbollah ដែលជាក្រុមសកម្មប្រយុទ្ធលីបង់ និងកងជីវពលផ្សេងទៀតនៅក្នុងប្រទេសស៊ីរី អ៊ីរ៉ាក់ និងកន្លែងផ្សេង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល បង្កើតមូលដ្ឋានទ័ពសម្ងាត់តាមដានសកម្មភាពនុយក្លេអ៊ែររបស់ អ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


