ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា អ៊ុយក្រែន ចាំតែដោះដូរអ្នកទោសជាមួយ រុស្ស៊ី ប៉ុណ្ណោះ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ទីក្រុងកៀវបានត្រៀមខ្លួនរួចជាស្រេច និងចាំតែដោះដូរអ្នកទោសជាមួយរុស្ស៊ីប៉ុណ្ណោះ ។
លោក Zelensky បាននិយាយតាមរយៈវីដេអូក្នុងកម្មវិធីសំណួរ-ចម្លើយជាមួយទស្សនិកជននៅឯវេទិកាសេដ្ឋកិច្ចពិភពលោកក្នុងទីក្រុង Davos ថា “ការដោះដូរមនុស្សគឺជាបញ្ហាមនុស្សធម៌នាពេលបច្ចុប្បន្ននេះ ហើយវាក៏ជាការសម្រេចចិត្តផ្នែកនយោបាយផងដែរ បន្ទាប់ពីមានការគាំទ្រពីបណ្ដារដ្ឋជាច្រើន” ។
លោកបាននិយាយទៀតថា សម្រាប់ការដោះដូរនេះ អ៊ុយក្រែនមានការចូលរួមគាំទ្រពីអង្គការសហប្រជាជាតិ ស្វីស អ៊ីស្រាអែល និងប្រទេសជាច្រើនផ្សេងគ្នា ប៉ុន្តែដំណើរការនេះក៏មានភាពស្មុគស្មាញណាស់ផងដែរ ។
ជាចុងក្រោយលោក Zelensky បាសង្កត់ធ្ងន់ថា “យើងមិនត្រូវការទាហានរុស្ស៊ីនោះទេ យើងត្រូវការតែអ្វីដែលជារបស់យើងប៉ុណ្ណោះ ហើយយើងត្រៀមខ្លួនរួចរាល់ហើយសម្រាប់ការដោះដូរមនុស្សជាមួយរុស្ស៊ី ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេល ៣ ខែមកហើយ បន្ទាប់ពីការវាយលុករបស់ក្រុងមូស្គូលើក្រុងកៀវផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ អ្នកការទូត រុស្ស៊ី ប្រចាំ UN លាលែងពីតំណែង ជាការតវ៉ាប្រឆាំងសង្គ្រាមអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


