ព័ត៌មានអន្ដរជាតិ
សារព័ត៌មានជប៉ុន NHK ៖ អ្នកការទូត រុស្ស៊ី ប្រចាំ UN លាលែងពីតំណែង ជាការតវ៉ាប្រឆាំងសង្គ្រាមអ៊ុយក្រែន
អ្នកការទូតរុស្ស៊ីប្រចាំការិយាល័យអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវបានលាលែងពីតំណែងក្នុងការតវ៉ាប្រឆាំងនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ។

ក្នុងលិខិតមួយដែលផ្ញើទៅកាន់បេសកកម្មការទូតបរទេសនៅទីក្រុងហ្សឺណែវ លោក Boris Bondarev បានប្រកាសពីការលាលែងរបស់គាត់ជាអ្នកការទូតរុស្ស៊ីប្រចាំ UN ហើយ ។
លោក Bondarev បានសរសេរថា “អស់រយៈពេល ២០ ឆ្នាំនៃអាជីពការទូតរបស់ខ្ញុំ ខ្ញុំបានឃើញការផ្លាស់ប្ដូរគោលនយោបាយការបរទេសរបស់យើងផ្សេងៗគ្នា ប៉ុន្តែខ្ញុំមិនដែលជួបរឿងអាម៉ាស់ចំពោះប្រទេសរបស់ខ្ញុំដូចការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី ២៤ ខែកុម្ភៈឆ្នាំនេះនោះទេ” ។

លោកបានបន្តទៀតថា “សង្រ្គាមលុកលុយដែលបង្កឡើងដោយលោក ពូទីន ប្រឆាំងនឹងអ៊ុយក្រែន ក៏ដូចជាប្រឆាំងនឹងពិភពលោកលោកខាងលិចទាំងមូលនោះ មិនត្រឹមតែជាឧក្រិដ្ឋកម្មប្រឆាំងនឹងប្រជាជនអ៊ុយក្រែនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាឧក្រិដ្ឋកម្មដ៏ធ្ងន់ធ្ងរបំផុតប្រឆាំងនឹងប្រជាជននៃប្រទេសរុស្ស៊ីផងដែរ” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនដែលលោក ពូទីន ហៅថាជា “ប្រតិបត្តិការយោធាពិសេស” បានអូសបន្លាយពេល ៣ ខែមកហើយ បន្ទាប់ពីការវាយលុករបស់ក្រុងមូស្គូលើក្រុងកៀវផ្ទុះឡើងកាលពីថ្ងៃទី ២៤ ខែកុម្ភៈ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទីក្រុងភាគខាងកើតមួយទៀតរបស់ អ៊ុយក្រែន ស្ទើរតែ ១០០ ភាគរយ ធ្លាក់ក្នុងកណ្ដាប់ដៃ រុស្ស៊ី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


