ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន Cambodia Airways បើកជើងហោះហើរត្រង់ ភ្នំពេញ-កោះ Samui ២ ដងក្នុងមួយសប្ដាហ៍
ក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways បានចាប់ផ្ដើមដំណើរការសេវាកម្មហោះហើរត្រង់ថ្មីរវាងទីក្រុងភ្នំពេញ និងកោះ Samui របស់ប្រទេសថៃ ជាមួយនឹងជើងហោះហើរចំនួន ២ ក្នុងមួយសប្តាហ៍នៅថ្ងៃអង្គារ និងថ្ងៃសុក្រ ។

ជើងហោះហើរត្រង់ថ្មី ភ្នំពេញ-កោះ Samui នឹងដំណើរការដោយយន្តហោះ Airbus A319 ដែលមានកៅអីប្រហែល ១៥០ ។ ជើងហោះហើរ KR723 ចេញដំណើរពីរាជធានីភ្នំពេញនៅម៉ោង ០៨ និង ៣០ នាទី ហើយទៅដល់កោះ Samui នៅម៉ោង ០៩ និង ៤០ នាទី ខណៈដែលជើងហោះហើរ KR724 ចាកចេញពីកោះ Samui នៅម៉ោង ១០ និង ៤០ នាទីមកដល់ភ្នំពេញម៉ោង ១១ និង ៥០ នាទី ។
ចំណែកក្នុងពិធីសម្ពោធរបស់ក្រុមហ៊ុន Cambodia Airways កាលពីថ្ងៃសុក្រ ទី ២០ ឧសភា ឆ្នាំ ២០២២ មានការចូលរួមពីអ្នកតំណាងមកពីអាជ្ញាធរទេសចរណ៍ថៃ (TAT), ក្រុមប្រឹក្សាទេសចរណ៍កោះ Samui នៃខេត្ត Surat Thani, សមាគមផ្សព្វផ្សាយទេសចរណ៍កោះ Samui, សមាគមសណ្ឋាគារថៃភាគខាងត្បូង, សមាគមស្ប៉ា East Coast Samui និងអាកាសយានដ្ឋាន Samui រួមជាមួយនឹងសមាជិកនៃក្រុមហ៊ុនអាកាសចរណ៍ Cambodia Airways ផងដែរ ។

ក្នុងពិធីសម្ពោធនោះដែរលោកស្រី Supakan Yodchun ប្រធានការិយាល័យ TAT នៃកោះ Samui បាននិយាយថា “ការបើកផ្លូវថ្មីនេះនឹងផ្តល់អត្ថប្រយោជន៍ក្នុងការតភ្ជាប់ភ្ញៀវទេសចរ និងអ្នកវិនិយោគរវាងប្រទេសថៃ និងកម្ពុជា” ។
លោកស្រីបន្តទៀតថា “វាក៏នឹងជួយជំរុញសេដ្ឋកិច្ចរបស់កោះ Samui, កោះ Pha-ngan និងកោះ Tao ដែលមានឆ្នេរ និងសមុទ្រស្អាត ហើយក្នុងពេលជាមួយគ្នានេះផ្តល់ជូនភ្ញៀវទេសចរ និងជនបរទេសនូវមធ្យោបាយដ៏ងាយស្រួលមួយដើម្បីបញ្ចូលគ្នានូវភាពទាក់ទាញទាំងនេះជាមួយប្រទេសកម្ពុជា ដូចជាសិល្បៈ វប្បធម៍ និងទីតាំងប្រាសាទបុរាណជាដើម” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TAT News
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


