ព័ត៌មានអន្ដរជាតិ
លោក Erdogan ថា អឺរ៉ុបកំពុងភ័យស្លន់ស្លោរឿងជនភៀសខ្លួន
រដ្ឋជាសមាជិកនៃសហភាពអឺរ៉ុប និងបណ្តាប្រទេសអឺរ៉ុបផ្សេងទៀតកំពុងស្ថិតក្នុងស្ថានភាពភ័យស្លន់ស្លោជុំវិញលំហូរជនភៀសខ្លួនពីប្រទេសអ៊ុយក្រែន។ លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan បានអះអាងកាលពីថ្ងៃអាទិត្យម្សិលមិញ។

ថ្លែងនៅចំពោះមុខអ្នកគាំទ្ររបស់គណបក្សលោកនៅទីប្រជុំជន Kizilcahamam លោក Erdogan បានលើកឡើងថា ៖«ខណៈពេលតួកគីបានកំពុងគ្រប់គ្រងប្រកបដោយជោគជ័យចំពោះជនចំណាកស្រុកមិនទៀងទាត់ពីប្រទេសស៊ីរីរយៈពេល១១ឆ្នាំមក យើងកំពុងមើលឃើញការភ័យស្លន់ស្លោនៅអឺរ៉ុប ដោយសារតែវិបត្តិសង្គ្រាមអ៊ុយក្រែន-រុស្ស៊ី»។ ប្រមុខរដ្ឋតួកគីបានសម្តែងនូវសេចក្តីសង្ឃឹមថា ពិភពលោកនឹងចាកចេញពីដំណាក់កាលដ៏សំខាន់ដែលកំពុងឆ្លងឲ្យបានឆាប់រហ័សតាមដែលអាចទៅរួច។
យោងតាមរបាយការណ៍មួយរបស់លោក Amin Awad ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ និងអ្នកសម្របសម្រួលវិបត្តិរបស់ UN ប្រចាំអ៊ុយក្រែនបង្ហាញកាលពីថ្ងៃសុក្រថា ចាប់តាំងពីរុស្ស៊ីធ្វើការវាយប្រហារអ៊ុយក្រែនកាលពីចុងខែកុម្ភៈមក ប្រជាជនអ៊ុយក្រែនជិត១៤លាននាក់បានធ្វើការផ្លាស់ទីលំនៅដ្ឋាន។ មនុស្ស៦លាននាក់ត្រូវបានគេជឿថា បានភៀសខ្លួនទៅប្រទេសជិតខាង។
រដ្ឋជាសមាជិកសហភាពអឺរ៉ុបដូចជា ប៉ូឡូញ រ៉ូម៉ានី និងហុងគ្រីជាដើមស្ថិតក្នុងចំណោមគោលដៅឈានមុខគេ។

ក្រៅពីបញ្ហាចំណាកស្រុកដែលបង្កឡើងដោយសង្គ្រាមនៅអ៊ុយក្រែន លោក Erdogan ក៏បានប៉ះពាល់ទៅនឹងការស្ន់សុំចូលជាសមាជិកអង្គការណាតូរបស់ប្រទេសស៊ុយអែត និងហ្វាំងឡង់ ដែលត្រូវបានដាក់ស្នើកាលពីពាក់កណ្តាលខែឧសភាដោយយោងទៅការគំរាមកំហែងពីរុស្ស៊ី។
លោកប្រធានាធិបតីតួកគីបានធ្វើការបញ្ជាក់យ៉ាងច្បាស់ថា ទីក្រុង Ankara នឹងរក្សារារាំងប្រទេសទាំងពីរនោះពីការចូលជាសមាជិកប្លុកយោធាណាតូ រហូតដល់តួកគីទទួលបាននូវអ្វីដែលរំពឹងទុក៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


