Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ បន្តរកឃើញអ្នក​ឆ្លង​កូវីដ ១៩ ថ្មី សរុប ៤២៧នាក់ ខណៈខេត្ត ២២ កំពុង​ប្រកាស​អាសន្ន

បានផុស

នៅ

រដ្ឋាភិបាល​ថៃ នៅ​រសៀល​ថ្ងៃ​អង្គារ៍​នេះ បាន​អះអាងបន្ត​រកឃើញ​ករណី​អ្នក​ផ្ទុក​កូវីដ ១៩ ថ្មីសរុបដល់ទៅ ៤២៧នាក់​បន្ថែម​ទៀត នាំ​ឲ្យ​តួលេខ​ឆ្លង​សរុប​ក្នុង​ប្រទេស​នេះ កើន​ដល់​ ៥៧១៦នាក់ ស្រប​ពេល​ពលរដ្ឋ​សរុប ២២ខេត្ត បាន​រក​ឃើញ​ជាប់​ពាក់ព័ន្ធ​រលក​រាតត្បាត​ក្នុង​ផ្សារ​បង្គានៅខេត្ត សាមុត សាខុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​អ្នក​នាំ​ពាក្យមជ្ឈមណ្ឌល​រដ្ឋបាល​ជំងឺកូវីដ ១៩ របស់ប្រទេស​នេះ លោក Taweesilp Visanuyothin បាន​និយាយ​ថា ក្នុង​ចំណោម​ករណី​រកឃើញ​ថ្មី​ ៤២៧នាក់ មាន ៣៩៧នាក់​ជា​ពលរកចំណាក​ស្រុក​មក​ពី​ប្រទេស​ភូមា ១៤នាក់​ជា​ពលរដ្ឋថៃ មក​ពី​ក្រៅ​ប្រទេស និង ១៦នាក់​ផ្សេង​ទៀត ជា​អ្នក​ពាក់​ព័ន្ធ​រលក​រាតត្បាត​ក្នុងផ្សារ​បង្គារនៅសាមុត សាខុន​ ផ្ទាល់​តែ​ម្តង។

គិត​ត្រឹម​ថ្ងៃ​អង្គារ៍​នេះដែល ពលរដ្ឋ​ថៃក្នុង​ខេត្តជាច្រើន សុទ្ធ​តែ​រកឃើញ​ឆ្លង​កូវីដ ដោយ​ពាក់​ព័ន្ធ​ការ​ផ្ទុះ​នៅ​ផ្សារ​បង្គារ ក្នុង​នោះ​មាន​ខេត្ត សារាបុរី ខេត្តផាធំថានី ខេត្តសាមុតប្រាកាន ខេត្តឆាឆឹងសៅ ខេត្តណាខុនផាធំ ខេត្តផេតឆាបុរី និងខេត្តយូតារ៉ាទីត។

លោកវេជ្ជបណ្ឌិត Taweesilp បញ្ជាក់​ទៀត​ថា នៅ​មាន​អ្នក​ពាក់​ព័ន្ធ​ផ្សារ​គ្រឿង​សមុទ្រ​ខាង​លើប្រមាណ​ជាង ១ពាន់​នាក់​ទៀត មក​ពី​ខេត្តសរុប ២២ ដែល​សុទ្ធ​សឹង​ជាអ្នក​ជួញដូរ​បង្គារជាមួយ​ខេត្តសាមុត សាខុន សុទ្ធ​តែ​កំពុង​ស្ថិត​ក្រោម​ការ​តាមដាន ខណៈ​អ្នក​ពាក់​ព័ន្ធ​នឹង​ពួក​គេ​ក៏​ត្រូវ​ធ្វើ​តេស្ត​ដូច​គ្នា៕

ត្រឹម​រយៈ​ពេល ៣ថ្ងៃ​ប៉ុណ្ណោះ ប្រទេស​ថៃ បាន​រក​ឃើញ​អ្នក​ឆ្លង​កូវីដ​ ១៩ ថ្មី សរុបជាង ១៣០០នាក់ ប៉ុន្តែ​ជា​សំណាង​ល្អ តួលេខ​អ្នក​ស្លាប់​ក្នុង​ប្រទេ​សនេះ មិន​មាន​ការ​កើន​ឡើង​នោះ​ឡើយ៕

ប្រែសម្រួល៖ សុភា
ប្រភព៖ Bangkok Post

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៨ នាទី មុន

ខេត្តកែប បានបញ្ចប់ការវាស់វែងចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធឱ្យពលរដ្ឋ រួចរាល់ ១០០%

វប្បធម៌ ជំនឿ៥០ នាទី មុន

សាលាមធ្យមវិចិត្រសិល្បៈ ត្រូវបានជ្រើសរើសជាទីតាំងទស្សនកិច្ចរបស់ប្រតិភូស្ត្រីចក្រវាឡអន្តរជាតិ ២០២៤

ព័ត៌មានជាតិ៥៤ នាទី មុន

នាយករដ្ឋមន្ត្រី៖ ការរៀបចំព្រឹត្តិការណ៍ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នឹងជួយបណ្ដុះស្មារតីស្រលាញ់វិទ្យាសាស្រ្ដ

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹង ស្ដីពី ការអញ្ជើញចូលរួមដេញថ្លៃ គម្រោងជួសជុល និងស្ដារឡើងវិញជាបឋមនូវបណ្ដាញខ្សែកាបអុបទិកឆ្អឹងខ្នង (Backbone) នៅតាមបណ្ដោយផ្លូវជាតិលេខ២, ២២, ៣, ៣២, ៣៣, ៤ និងលេខ៧២

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ​ ជូនដំណឹងដល់កម្មករនៅរោងចក្រ អ.ជី ហ្វ៊ូតវែរ ទៅបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ​ នៅថ្ងៃទី ៣០​ ខែមីនា​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម