Connect with us

ព័ត៌មានអន្ដរជាតិ

ជនដៃដល់ប្រើកាំភ្លើងកាណុង ២ បន្លំរុំធ្វើជាកាមេរ៉ាចូលបាញ់លោក Abe

បានផុស

នៅ

ខ្មាន់កាំភ្លើងឈ្មោះ Yamagami Tetsuya អាយុ ៤១ ឆ្នាំបានប្រើប្រាស់កាំភ្លើង Shogun ជាប្រភេទកាណុង ២ បន្លំរុំធ្វើជាកាមេរ៉ាដើរចូលបាញ់ប្រហារលើលោក Shinzo Abe ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា ខ្មាន់កាំភ្លើងបាន​ដើរ​មក​ពី​ក្រោយ​លោក Abe ខណៈ​ដែល​អតីត​នាយក​រដ្ឋមន្ត្រីរូបនេះ​កំពុង​ថ្លែង​សុន្ទរកថាលើដងផ្លូវក្នុងទីក្រុង Nara ភាគខាងលិចប្រទេសជប៉ុន ។

ខ្មាន់កាំភ្លើងបានបើកការបាញ់ប្រហារចំនួន ២ គ្រាប់ ហើយលោក Abe បានដួលសន្លប់ភ្លាមៗ បន្ទាប់ពីត្រូវគ្រាប់ទី ២ ពេលកំពុងថ្លែងទៅកាន់ហ្វូងអ្នកគាំទ្រនៅវេលាម៉ោង ១១ និង ៣០ នាទីព្រឹកថ្ងៃសុក្រនេះ ។

ក្រោយការបាញ់ប្រហារនេះហើយ ជន​សង្ស័យ​​​មិន​បាន​ព្យាយាម​រត់​គេចខ្លួននោះទេ ហើយថែមទាំងទម្លាក់​កាំភ្លើង​ចុះផងដែរ ខណៈក្រោយមកខ្មាន់កាំភ្លើងត្រូវបានសន្តិសុខចាប់ខ្លួនផងដែរ ។

គួរបញ្ជាក់ថា រហូតមកដល់ពេលនេះលោក Shinzo Abe កំពុងស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរបំផុត និងកំពុងសង្គ្រោះបន្ទាន់ពីក្រុមគ្រូពេទ្យផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Japan Moment

ចុចអាន ៖ សាក្សីនៅកន្លែងកើតហេតុរៀបរាប់ដំណើរដើមទងហេតុការណ៍បាញ់លោក Abe

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម