ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទម្លាយគោលបំណងពិត ដែលខ្លួនរៀបចំសមយុទ្ធពហុជាតិសាសន៍ Vostok 2022 (មានវីដេអូ)
មេទ័ពរុស្ស៊ីមួយរូបបាននិយាយថា គោលបំណងសំខាន់នៃសមយុទ្ធ Vostok 2022 ជាលក្ខណៈអន្តរជាតិ ដែលរៀបចំដោយប្រទេសរុស្ស៊ី គឺដើម្បីឲ្យប្រទេសដែលចូលរួម ត្រៀមខ្លួនកាន់តែល្អប្រសើរសម្រាប់ការដាក់ពង្រាយកងទ័ពនៅក្នុងប្រតិបត្តិការរក្សាសន្តិភាពក្នុងតំបន់។

សមយុទ្ធនេះមានការចូលរួមពីសំណាក់ប្រទេសចំនួន១៥, មានទាហានជាង ៥០០០០នាក់ រួមទាំងទាហានធ្វើទស្សនកិច្ចជាង ២០០០នាក់ផងដែរ។ សមយុទ្ធ Vostok 2022 ត្រូវបានធ្វើឡើងនៅចន្លោះថ្ងៃទី ១ ដល់ថ្ងៃទី ៧ ខែកញ្ញា ក្នុងតំបន់ Far East របស់រុស្ស៊ី។

សមយុទ្ធនេះ រួមបញ្ចូលទាំងការហ្វឹកហ្វឺនបុគ្គលិកទូទៅសម្រាប់ធ្វើជាមេបញ្ជាការយោធា និងសមយុទ្ធនៅទីវាលសម្រាប់កងទ័ពផងដែរ។ ប្រទេសចំនួន៩ បានបញ្ជូនទាហានទៅហ្វឹកហាត់ជាមួយកងកម្លាំងរុស្ស៊ី។

លោកឧត្តមសេនីយ៍ទោ Vladimir Omelyanovich បាននិយាយកាលពីថ្ងៃអង្គារទី០៦ខែកញ្ញាថា គោលដៅសំខាន់នៃព្រឹត្តិការណ៍កម្រិតខ្ពស់នេះគឺ ដើម្បីបង្កើតកងកម្លាំងចម្រុះដែលនឹងរៀបចំផែនការ និងអនុវត្តប្រតិបត្តិការយោធាពិសេសមួយ សំដៅធានាសន្តិភាព និងសន្តិសុខក្នុងតំបន់។

ស្របពេលជាមួយគ្នានោះដែរ លោក Omelyanovich ដែលបម្រើការជាអគ្គសេនាធិការនៃកងកម្លាំងចម្រុះ បានសរសើរដល់កងកម្លាំងទាំងអស់ ដែលបានបំពេញការងាររបស់ពួកគេទាន់ពេលវេលា និងប្រកបដោយវិជ្ជាជីវៈ។

មន្ត្រីជាន់ខ្ពស់រូបនេះបានប្រាប់អ្នកសារព័ត៌មានថា “ទោះបីជាលក្ខខណ្ឌអាកាសធាតុមិនអំណោយផលយ៉ាងណាក៏ដោយ ក៏កងកម្លាំងយោធាទាំងអស់ដែលចូលរួមក្នុងសមយុទ្ធជាយុទ្ធសាស្ត្រនេះ នៅតែធ្វើសកម្មភាពគួរឲ្យសរសើរ និងបានបញ្ចប់ភារកិច្ចរបស់ពួកគេទាំងស្រុង”។

គួរបញ្ជាក់ថា Vostok 2022 គឺជាផ្នែកមួយនៃសមយុទ្ធជាបន្តបន្ទាប់ ដែលយោធារុស្ស៊ីធ្វើឡើងជារៀងរាល់ឆ្នាំនៅតាមតំបន់ផ្សេងៗនៃប្រទេស។

ព្រឹត្តិការណ៍ឆ្នាំនេះ មានអ្នកចូលរួមយ៉ាងច្រើនពីសំណាក់បរទេស។ បញ្ជីភ្ញៀវរួមមាន អាស៊ែបៃហ្សង់ អាល់ហ្សេរី អាមេនី បេឡារុស ចិន ឥណ្ឌា កាហ្សាក់ស្ថាន កៀហ្ស៊ីស៊ីស្ថាន ឡាវ ម៉ុងហ្គោលី នីការ៉ាហ្គា ស៊ីរី មីយ៉ាន់ម៉ា និងតាហ្ស៊ីគីស្ថាន៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ នាវាចម្បាំងរុស្ស៊ី និងចិន បាញ់កាំភ្លើងយន្តនៅសមុទ្រជប៉ុន អំឡុងសមយុទ្ធ Vostok 2022
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


