ព័ត៌មានអន្ដរជាតិ
ត្រីបាឡែនអូកា ២ ក្បាលស៊ីថ្លើមត្រីឆ្លាម ១៩ ក្បាលនៅអាហ្វ្រិកខាងត្បូង
ត្រីបាឡែនអូកាមួយគូបានចាប់សត្វត្រីឆ្លាម ១៩ ក្បាលប្រភេទស្រកី ៧ ដើម្បីស៊ីថ្លើមតែមួយមុខគត់ ហើយទុកសាកសពចោលនៅឆ្នេរសមុទ្រ Pearly ក្នុងភូមិមួយស្ថិតនៅអាហ្វ្រិកខាងត្បូង ។

យ៉ាងណាវាមិនមែនជាលើកទីមួយឡើយដែលអូកាធ្វើរឿងដ៏គួរឲ្យភ្ញាក់ផ្អើលបែបនេះទេ កាលពីឆ្នាំ ២០១៧ វាធ្លាប់វាយប្រហារត្រីឆ្លាម ៨ ក្បាលប្រភេទ Great White ម្ដងរួចមកហើយ ។ ក្នុងដំណើរការប្រមាញ់អូកាប្រើកន្ទុយដ៏ធំរបស់វាទះត្រីឆ្លាមឲ្យបាត់បង់ស្មារតី រួចផ្ងារខ្លួនទើបសម្រេចការវាយប្រហារដោយជោគជ័យ ។
ជាក់ស្ដែងថ្លើមត្រីឆ្លាមមានសារធាតុចិញ្ចឹម ខ្លាញ់ និងវីតាមីនខ្ពស់បំផុត ជាពិសេសវានឹងអណ្ដែតពេលត្រីឆ្លាមងាប់ខុសពីគ្រឿងក្នុងផ្សេងៗដែលធ្លាក់ទៅក្រោមធ្វើឲ្យអូកាពិបាកស៊ី ។

អ្នកជំនាញបានឲ្យដឹងថាសកម្មភាពប្រមាញ់ទ្រង់ទ្រាយធំនេះគឺជាការរៀនសូត្រមុនក្លាយជាឃាតកដ៏ពូកែ ហើយពួកវាចូលចិត្តធ្វើការជាក្រុមណាស់ ព្រោះងាយស្រួលព្រួតគ្នាបំភ័យត្រីឆ្លាមឲ្យពិបាកតដៃ ដោយឡែកករណីខាងលើបង្កការព្រួយបារម្ភជាខ្លាំងចំពោះប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក ៕
ប្រែសម្រួល ៖ វារី
ចុចអាន ៖ រន្ធត់! ក្មេងស្រីម្នាក់ ត្រូវត្រីឆ្លាមខាំដាច់ដៃ នៅសមុទ្រប្រេស៊ីល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


