ព័ត៌មានអន្ដរជាតិ
ត្រីបាឡែនជាង១៥០ក្បាលបានជាប់គាំងរដូករណែលនៅឆ្នេរសមុទ្រអូស្រ្តាលី
ត្រីបាឡែនជាង១៥០ក្បាលដែលមានទម្ងន់ចាប់ពី៥០០គីឡូក្រាមទៅ៣តោន បានជាប់គាំងយ៉ាងរដូករណែលនៅឆ្នេរសមុទ្ររដ្ឋ Tasmania ប្រទេសអូស្ត្រាលី។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN នៅថ្ងៃទី១៩ខែកុម្ភៈនេះ។

នាយកដ្ឋានធនធានធម្មជាតិ និងបរិស្ថានបានឲ្យដឹងថាត្រីបាឡែនសរុបចំនួន១៥៧ក្បាលបានជាប់គាំងនៅជិតទីប្រជុំជននៃព្រែក Arthur នៅឆ្នេរសមុទ្រភាគខាងលិចប្រទេសអាស្រ្តាលី។ ការសង្កេតដំបូងបង្ហាញថា យ៉ាងហោចណាស់៩០ ក្នុងចំណោមពួកវានៅរស់។
មន្ត្រីទំនាក់ទំនងនៃនាយកដ្ឋានលោក Brendon Clark បានឲ្យដឹងថា លក្ខខណ្ឌសមុទ្រ និងបញ្ហាប្រឈមក្នុងការទទួលបានឧបករណ៍ឯកទេសទៅកាន់តំបន់ដាច់ស្រយាលកំពុងធ្វើឱ្យមានភាពស្មុគស្មាញដល់ការឆ្លើយតប។ ជាមួយគ្នានេះត្រីបាឡែនអាចមានទម្ងន់ពី ៥០០ គីឡូក្រាម ដល់៣តោនដែលពិបាកក្នុងការបញ្ជូនពួកវាទៅកាន់សមុទ្រវិញ។
ត្រីបាឡែនទាំងនេះត្រូវបានគេរកឃើញកាលពីរសៀលថ្ងៃអង្គារ ដែលខ្លះអាចជាប់គាំងអស់រយៈពេល ៤៨ម៉ោងរហូតដល់ព្រឹកថ្ងៃពុធ។ អ្នកជំនាញកំពុងរកវិធីសមស្របក្នុងការបញ្ជូនត្រីទាំងនេះទៅក្នុងសមុទ្រវិញ ដែលជាបញ្ហាមួយទាមទារឲ្យមានកម្លាំងមនុស្សច្រើន និងបង្កហានិភ័យដល់បុគ្គលិកផងដែរ។
លោកClarkបានបដិសេធមិនធ្វើការសន្និដ្ឋានថាហេតុអ្វីបានជាមានការជាប់គាំងនេះទេ។ លោកបានបន្តថា គ្រោងឆ្អឹងត្រីបាឡែនដែលងាប់នឹងត្រូវពិនិត្យដើម្បីរកតម្រុយ។

ការជាប់គាំងនេះគឺជាលើកទីមួយរបស់ត្រីបាឡែន False killer នៅ Tasmania ចាប់តាំងពីឆ្នាំ១៩៧៤ ដោយកាលនោះមានហ្វូងត្រីបាឡែននេះជាង ១៦០ ក្បាល បានជាប់គាំងនៅលើឆ្នេរក្បែរទីក្រុង Stanley។
កាលពីឆ្នាំ ២០២២ ត្រីបាឡែន Pilot ចំនួន ២៣០ក្បាលបានជាប់គាំងនៅនៅឆ្នេរសមុទ្រភាគខាងលិចនៅឯកំពង់ផែ Macquarie ផងដែរ។ ចំណែកការជាប់គាំងដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រអូស្ត្រាលីបានកើតឡើងនៅក្នុងកំពង់ផែដូចគ្នាក្នុងឆ្នាំ ២០២០ដែលត្រីបាឡែនចំនួន៤៧០ក្បាលបានជាប់គាំង។ ភាគច្រើននៃត្រីបាឡែនដែលជាប់គាំងនៅឆ្នេរសមុទ្រទាំងពីរលើកបានងាប់។
យ៉ាងណាមូលហេតុនៃការជាប់គាំងទាំងនេះនៅតែមិនច្បាស់លាស់ ការសន្និដ្ឋានខ្លះថាដោយសារការវង្វេងដែលបណ្ដាលមកពីសំឡេងខ្លាំង ជំងឺវ័យចំណាស់របស់វា ការរងរបួស ការរត់គេចពីសត្វផ្សេងតាមប្រមាញ់ និងបញ្ហាអាកាសធាតុជាដើម៕

អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


