ព័ត៌មានអន្ដរជាតិ
រន្ធត់! ក្មេងស្រីម្នាក់ ត្រូវត្រីឆ្លាមខាំដាច់ដៃ នៅសមុទ្រប្រេស៊ីល
ក្មេងស្រីអាយុ១៥ឆ្នាំម្នាក់ ត្រូវដាច់ដៃ ដោយសារត្រីឆ្លាមវាយប្រហារនៅឯឆ្នេរ Piedade ក្នុងប្រទេសប្រេស៊ីល។

វីដេអូដ៏រន្ធត់ បានបង្ហាញអ្នកឈរមើលទាញក្មេងស្រីឈ្មោះ Kaylane Timóteo Freitas ឡើងមកឆ្នេរ រួចយកក្រណាត់រុំដៃរបស់នាង ដែលពោរពេញទៅដោយឈាម។

ក្រោយមក នាងត្រូវបាននាំទៅមន្ទីរពេទ្យនៅក្បែរនោះ ដើម្បីកាត់ដៃចោល ហើយស្ថានភាពរបស់នាង ត្រូវបានគេបញ្ជាក់ថា ស្ថិតក្នុងស្ថានភាពនឹងនរ។

ការវាយប្រហារនេះកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់ ក៏ត្រូវបានត្រីឆ្លាមមួយក្បាល ខាំដាច់ជើងនៅឆ្នេរដដែលនេះ។

ការវាយប្រហារទាំងពីរ បានកើតឡើងក្នុងចម្ងាយពីគ្នា ៥០០ម៉ែត្រនៅឆ្នេរ Piedade ក្នុងទីក្រុង Jaboatão dos Guararapes នៃរដ្ឋ Pernambuco ប្រទេសប្រេស៊ីល៕

ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ រកឃើញត្រីឆ្លាមទឹកជ្រៅអាកទិកមួយក្បាល នៅសមុទ្រ ការ៉ាប៊ីន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


