ព័ត៌មានអន្ដរជាតិ
ទីផ្សារទេសចរណ៍ទៅមើលខ្មោចកប៉ាល់ Titanic នៅតែត្រូវប៉ាន់ ទោះមានសោកនាដកម្មស្លាប់មនុស្សក្នុងយាន Titan
អតីតមេបញ្ជាការនាវាមុជទឹកអូស្ត្រាលីលោក Frank Owen ជឿជាក់ថា ទីផ្សារសម្រាប់ទេសចរណ៍ក្នុងសមុទ្រទឹកជ្រៅ ជាពិសេសដំណើរកម្សាន្តទៅមើលខ្មោចកប៉ាល់ Titanic នៅតែបន្តមានហាងឆេង ទោះបីជាមានសោកនាដកម្មស្លាប់មនុស្សក្នុងយានជ្រមុជទឹក Titan ក៏ដោយ ។

មន្ត្រីកងទ័ពជើងទឹកដែលចូលនិវត្តន៍រូបនេះបានប្រាប់សារព័ត៌មាន Sky News ថា ទីផ្សារទេសចរណ៍មួយនេះនឹងនៅតែបន្តមានការគាំទ្រ ប៉ុន្តែអ្នកធ្វើដំណើរកម្សាន្តអាចជ្រើសរើសយកវិធីផ្សេងក្នុងការសម្រេចចិត្តចុះទៅបាតសមុទ្រ ។
លោក Owen បានលើកឡើងថា ក្រោយសោកនាដកម្មនេះ អ្នកដំណើរអាចនឹងធ្វើការសម្រេចហ្មត់ចត់ក្នុងការជ្រើសរើសយានដែលត្រូវបានទទួលស្គាល់ជាផ្លូវការ មុនពេលចាប់ផ្ដើមធ្វើដំណើរកម្សាន្តណាមួយទៅកាន់បាតសមុទ្រទឹកជ្រៅ ។

ទន្ទឹមនោះ លោកក៏បានបញ្ជាក់ផងដែរថា “យានជ្រមុជទឹកមកពីក្រុមហ៊ុន OceanGate គឺមិនមានស្តង់ដារនោះទេ ហើយអ្នកដែលចង់ធ្វើដំណើរទៅសមុទ្រទឹកជ្រៅ ត្រូវតែប្រាកដថា មានការប្រុងប្រយ័ត្នក្នុងការសម្រេចិត្តជ្រើសរើស ដោយសារតែមានមេរៀនពីយានជ្រមុជទឹក Titan ស្រាប់ហើយ” ។
គួរបញ្ជាក់ថា បើយោងតាមការបញ្ជាក់ពីឆ្មាំសមុទ្រអាមេរិក អ្នកដំណើរក្នុងយានជ្រមុជទឹក Titan ចំនួន ៥ នាក់បានស្លាប់អស់ហើយ ដោយសារតែការផ្ទុះដ៏មហន្តរាយ ដែលធ្វើឲ្យពិភពលោកសម្ដែងការភ្ញាក់ផ្អើល ជាពិសេសក្រុមគ្រួសារជនរងគ្រោះមានខូចចិត្តជាខ្លាំង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sky News
ចុចអាន ៖ មហាសេដ្ឋីអង់គ្លេសដែលស្លាប់ក្នុងយាន Titan មានកាន់កាប់កំណត់ត្រាពិភពលោក ដល់ទៅ៣
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


