ព័ត៌មានអន្ដរជាតិ
មហាសេដ្ឋីអង់គ្លេសដែលស្លាប់ក្នុងយាន Titan មានកាន់កាប់កំណត់ត្រាពិភពលោក ដល់ទៅ៣
រឿងរ៉ាវកំពុងផ្ទុះខ្លាំងនៅលើពិភពលោក គឺទាក់ទងនឹងការផ្ទុះយានជ្រមុជទឹក Titan ដែលនាំមនុស្ស ចុះទៅបាតមហាសមុទ្រអាត្លង់ទិក ដើម្បីមើលខ្មោចកប៉ាល់ Titanic។

ម្នាក់ក្នុងចំណោមមនុស្សទាំង៥ ដែលបាត់បង់ជីវិត គឺជាមហាសេដ្ឋីអង់គ្លេសឈ្មោះ Hamish Harding។
មហាសេដ្ឋីរូបនេះ មានទ្រពសម្បត្តិ១ពាន់លានដុល្លារ ហើយជាស្ថាបនិកក្រុមហ៊ុន Action Group និងជាប្រធានក្រុមហ៊ុន Action Aviation ទៀតផង។
អ្វីដែលកាន់តែអស្ចារ្យ គឺថា បុរសវ័យ៥៨ឆ្នាំរូបនេះ កំពុងគ្រប់គ្រងកំណត់ត្រាពិភពលោករបស់ Guinness ចំនួន៣ នៅក្នុងដៃទៀតផង។

កំណត់ត្រាទី១ គឺលោក Harding បានជាមនុស្សដំបូងគេដែលធ្វើដំណើរទៅកាន់ផ្នែកជ្រៅបំផុតនៃមហាសមុទ្រនិងនៅទីនោះបានយូរ ពោលគឺការមុជម្តងនោះ លោកបានចំណាយពេលសរុប៤ម៉ោង១៥នាទី។
កំណត់ត្រាទី២ គឺ លោកជាអ្នកធ្វើនាវាចរណ៍ឆ្លងកាត់ប៉ូលខាងជើងនិងខាងត្បូងលឿនបំផុត ដោយធ្វើបានក្នុងរយៈពេល៤៦ម៉ោង ៤០នាទីនិង ២២វិនាទី។
កំណត់ត្រាទី៣ គឺ លោកជាអ្នកធ្វើដំណើរបានឆ្ងាយបំផុតនៅបាតមហាសមុទ្រ តាមរយៈនាវាដែលមានមនុស្សបើកពោលគឺធ្វើដំណើរបាន ៤គីឡូម៉ែត្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ ទោះរកឃើញក៏ដោយ តែគេត្រូវចំណាយពេលរាប់ម៉ោងឯណោះ ដើម្បីទាញយាន Titan ឡើងមកលើវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


