ព័ត៌មានអន្ដរជាតិ
ច្បាស់ហើយទាក់ទងការស្លាប់នារីអូតែសហ្វីលីពីន តែមិនមែនជាករណីចាប់រំលោភ
របាយការណ៍វេជ្ជសាស្ត្រលើសាកសពរបស់អ្នកបម្រើការលើយន្តហោះហ្វីលីពីនកញ្ញា Christine Dacera បានបញ្ជាក់ថា នាងបានស្លាប់ដោយសារមូលហេតុធម្មជាតិ។

ការស៊ើបអង្កេតបឋមរបស់ប៉ូលិសជាតិហ្វីលីពីនចូលទៅក្នុងករណីចាប់រំលោភ ជាមួយនឹងបណ្តឹងមនុស្សឃាតប្រឆាំងគូកនរបស់ Dacera ចំនួន១១នាក់ក្នុងពិធីជប់លៀងឆ្លងឆ្នាំថ្មី បានចាប់ផ្តើមឡើងវិញនៅថ្ងៃពុធទី២៧ខែមករានេះ។
ប៉ូលិសបានបញ្ជូនរបាយការណ៍វេជ្ជសាស្ត្រផ្លូវច្បាប់និងលទ្ធផលតេស្ត DNA ក្នុងអំឡុងពេលនៃដំណើរការនេះទៅឲ្យអយ្យការ។ ឯកសារថតចម្លងក៏ត្រូវបានប្រគល់ជូនក្រុមគ្រួសារផងដែរ។

របាយការណ៍ដែលចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ទោ Joseph Palmero បានបង្ហាញថា “មូលហេតុនៃការស្លាប់ដោយសារការធ្វើមនុស្សឃាតគឺត្រូវបានច្រានចោលក្នុងករណីរបស់កញ្ញា Dacera ពីព្រោះអាការៈប៉ោងសរសៃឈាម ត្រូវបានចាត់ទុកថាជាស្ថានភាពសុខភាពរបស់នាង។ ការរំលោភសេពសន្ថវៈឬការប្រើថ្នាំជ្រុល នឹងមិនបណ្តាលឲ្យមានការវិវត្តនៃជំងឺប៉ោងសរសៃឈាមទេ”។

របាយការណ៍បានលើកឡើងថា ខណៈដែលជំងឺប៉ោងសរសៃឈាមជាទូទៅត្រូវបានគេរកឃើញក្នុងចំណោមអ្នកជំងឺវ័យចំណាស់ដោយសារតែការកកខ្លាញក្នុងសរសៃឈាមនោះ ការកើនឡើងសម្ពាធឈាមក៏អាចបណ្តាលឲ្យមានការស្លាប់ដូចជាករណីរបស់ Dacera ដែរ។

របាយការណ៍បន្ថែមថា “មិនមានជាតិអាល់កុលឬថ្នាំញៀនណាមួយត្រូវបានប្រើប្រាស់នៅយប់ មុនពេលនាងស្លាប់ទេ។ បេះដូងរបស់ Dacera មានទម្ងន់ខុសធម្មតាដែលធ្វើឲ្យនាងលើសឈាម”។
របាយការណ៍បានបញ្ជាក់ថា “ផ្អែកលើព័ត៌មានដែលមានក្នុងដៃ មូលហេតុនៃការស្លាប់នេះ ត្រូវបានចាត់ថ្នាក់ជាការស្លាប់ដោយធម្មជាតិ”៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Phil Star
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


