ព័ត៌មានអន្ដរជាតិ
ប្រជាជនថៃ ងាកមកត្រូវប៉ាន់ភេសជ្ជៈរបស់លោក Pita និងចំអកដល់ទឹកសូកូឡាបក្សភឿថៃ
ភេសជ្ជៈមួយប្រភេទដែលមានឈ្មោះថា Pracha-Choc កំពុងត្រូវប៉ាន់ពីសំណាក់មហាជនដល់ថ្នាក់ឈរតម្រង់ជួរសម្រុកទិញ ខណៈដែល mint-chocolate របស់បក្សភឿថៃ ត្រូវគេច្រានចោលដោយសារនយោបាយខ្លាំងពេក។

តាមរយៈទំព័រហ្វេសប៊ុកហាង SOL Bar & Bistro បានបង្កការភ្ញាក់ផ្អើលនៅល្ងាចថ្ងៃទី០៨ ខែសីហា ដោយបង្ហាញមីនុយពិសេសឈ្មោះថា Pracha-Choc ជាមួយនឹងការរួមបញ្ចូលគ្នាដ៏ល្អឥតខ្ចោះនៃសូកូឡានិងទឹកដោះគោពណ៌ផ្កាឈូក។ ជាពិសេសហាងកាហ្វេមួយនេះបានក្លាយជាបារពេលយប់ ដែលសមស្របនឹងអ្វីដែលគណបក្សចលនាឆ្ពោះទៅមុខព្យាយាមជំរុញគោលនយោបាយ “ស្រារីកចម្រើន”ហើយសង្ឃឹមថានឹងបង្កើនតម្លៃផលិតកម្ម បង្កើនប្រាក់ចំណូលកសិករផងដែរ។
ទោះយ៉ាងណាក៏ដោយ Pracha-Choc មិនត្រឹមតែចំអកដល់ភេសជ្ជៈមានរសជាតិឈ្ងុយឆ្ងាញ់ពិសេសរបស់ភឿថៃប៉ុណ្ណោះទេ ឈ្មោះខ្លួនវាក៏ត្រូវរ៉ូវជាមួយពាក្យតក់ស្លុត ដែលអាចសំដៅលើការតក់ស្លុតរបស់ប្រជាជនចំពោះចលនានយោបាយថ្មីៗរបស់ភឿថៃ។

យ៉ាងណាមិញក្រោយការបង្ហោះនោះត្រូវបានផ្សព្វផ្សាយលើបណ្ដាញសង្គម ទទួលបានការឆ្លើយតបយ៉ាងលើសលប់ពីអ្នកនិយមលេងអ៊ីនធឺណិត ចំនួននៃការ Like និង Share បានកើនឡើងយ៉ាងខ្លាំង។ រហូតក្លាយជាចលនាលើអនឡាញ មនុស្សជាច្រើនបានចង្អុលបង្ហាញថាវាជាគំនិតមួយអស្ចារ្យបំផុតក្នុងការបំភ្លេចភេសជ្ជៈរបស់កូនស្រីលោកថាក់ស៊ីន។
ដោយឡែកឃ្លិបវីដេអូ TikTok របស់អ្នកប្រើប្រាស់ឈ្មោះ sandrakpong បានសាយភាយត្រឹមពេលមួយយប់ ដែលក្នុងនោះគាត់បានភ្លក់ភេសជ្ជៈ Pracha-Choc របស់បក្សចលនាឆ្ពោះទៅមុខ។ គាត់និយាយលេងសើចថា វាគឺជាការលាយឡំគ្នារវាងគណបក្សភឿថៃ, បក្ស Palang Pracharath, បក្ស Seri Ruam Thai និងគណបក្ស Bhumjaithai ។ វីដេអូនោះបានទាក់ទាញអ្នកចូលមើលជាង ១.៥ លានដង ជាមួយនឹងការចូលចិត្ត ១៦៧,០០០ និងជាង ១១,០០០ share រហូតមកដល់ពេលនេះ៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖គណបក្ស ៣ ទៀតបង្ហាញជំហរចូលរួមបង្កើតរដ្ឋាភិបាលថ្មីជាមួយ បក្សភឿថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


