ព័ត៌មានអន្ដរជាតិ
បុត្រា ៤អង្គរបស់ស្ដេចថៃ Maha Vajiralongkorn ដែលនិរទេសទៅអាមេរិក បច្ចុប្បន្នកាន់មុខតំណែងសំខាន់អ្វីខ្លះ?
បុត្រាទាំង៤អង្គរបស់ព្រះមហាក្សត្រថៃ Maha Vajiralongkorn ដែលបច្ចុប្បន្នត្រូវបានប្រជាជនដឹងថា ទ្រង់គង់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ជាមួយនឹងអាជីពប្រកបដោយស្ថិរភាព។ ក្រោយបុត្រាទាំង៤អង្គនេះនិរទេសចាកចេញពីទីកន្លែងកំណើតជាមួយព្រះមាតាទ្រង់ Sujarinee Wicharawong ដំណឹងរបស់ក្រុមគ្រួសារទ្រង់ស្រាប់តែបាត់សូន្យ។

យ៉ាងណាមិញ កាលពីថ្ងៃទី ០៧ ខែសីហា ឆ្នាំ ២០២៣ បុត្រាទីពីរ Watcharares Wiwatcharawong បានយាងត្រលប់មកកាន់ប្រទេសថៃជាលើកដំបូង វាជាព្រឹត្តិការណ៍មួយដែលធ្វើឲ្យប្រជាជនថៃចាប់អារម្មណ៍យ៉ាងខ្លាំង ។ ប្រការនេះធ្វើឲ្យរឿងរបស់ព្រះអង្គម្ចាស់ទាំង ៤ ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកជំនាន់ចាស់ និងជំនាន់ថ្មីសារជាថ្មីម្ដងទៀត។
កម្ពុជាថ្មីនឹងនាំអ្នកអានទាំងអស់គ្នា ទៅស្វែងយល់ពីប្រវត្តិរបស់បុត្រាទាំង ៤ ព្រមទាំងរឿងរ៉ាវនៃមុខតំណែងរបស់របស់ព្រះអង្គនីមួយៗឲ្យបានកាន់តែច្បាស់និងស៊ីជម្រៅ។
១ បុត្រា Juthawatchara Wiwatcharawong

បុត្រាអង្គនេះប្រសូតនៅថ្ងៃទី ២៩ ខែសីហា ឆ្នាំ ១៩៧៩ គឺជាព្រះរាជបុត្រច្បងរបស់ព្រះមហាក្សត្រ Vajiralongkorn និងមាតា Sujarinee Wiwatcharawong។ ទ្រង់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអាកាសចរណ៍ និងថែទាំ សាកលវិទ្យាល័យ Miami រដ្ឋ Florida និងអនុបណ្ឌិតវិទ្យាសាស្ត្រនៅ Garibin Connecticut បច្ចុប្បន្នជាម្ចាស់ក្រុមហ៊ុនផ្នែកអាកាសចរណ៍ និងគង់នៅសហរដ្ឋអាមេរិកដោយរៀបការជាមួយនាង Riya Gough។
២ បុត្រា Watchararesorn Wiwatcharawong

បុត្រាអង្គនេះប្រសូតនៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ ១៩៨១ ជាព្រះរាជបុត្រទីពីររបស់ព្រះបាទ Vajiralongkorn និងនៅ Sujarinee Wiwatcharawong ។ បច្ចុប្បន្នកំពុងធ្វើការជាទីប្រឹក្សាច្បាប់ឲ្យក្រុមហ៊ុន Maney & Gordon, P.A., Tampa ដោយរស់នៅជាមួយមាតា និងបងប្រុសរបស់ទ្រង់នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
៣ បុត្រា Chakriwat Wiwatcharawong

បុត្រា Chakriwat Wiwatcharawong ប្រសូត្រនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ ១៩៨៣ គឺជាបុត្រទីបីរបស់ស្ដេច Vajiralongkorn និងមាតា Sujarinee Wiwatcharawong ។ ទ្រង់បានបញ្ចប់ការសិក្សានៅសាលា Pangborn និងសាលា Sunningdale នៅ Berkshire ប្រទេសអង់គ្លេស។ បន្ទាប់មកគ្រួសារទាំងមូលបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិក និងបានបញ្ចប់ការសិក្សាផ្នែកចិត្តវិទ្យា និងវេជ្ជសាស្ត្រ ពីសាកលវិទ្យាល័យ Miami រដ្ឋ Florida។ មុខរបរបច្ចុប្បន្ន បានបង្កើតមជ្ឈមណ្ឌលវេជ្ជសាស្ត្រអន្តរជាតិ Chakriwat នៅទីក្រុងញូវយ៉ក ដោយផ្តល់ដំបូន្មានជាប្រចាំលើការព្យាបាលជំងឺផ្សេងៗតាមអ៊ីនធឺណិត។
៤ បុត្រា Watcharawee Wiwatcharawong

ទ្រង់ប្រសូត្រនៅថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ១៩៨៥ ជាព្រះរាជបុត្រទី ៤ របស់ព្រះបាទ Vajiralongkorn និងមាតា Sujarinee ។ បុត្រាអង្គនេះបានបញ្ចប់ថ្នាក់បរិញ្ញាបត្រពីរផ្នែកគឺ ធុរកិច្ចអន្តរជាតិ និងហិរញ្ញវត្ថុ អនុបណ្ឌិតគ្រប់គ្រងពាណិជ្ជកម្ម និងបណ្ឌិតផ្នែកច្បាប់។ បច្ចុប្បន្នទ្រង់ជាអ្នកផ្នែកច្បាប់ និងគង់នៅជាមួយមាតា ព្រមទាំងបងប្រុសនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុត្រាស្ដេចថៃដែលទើបយាងចូលប្រទេស មានបន្ទូលពាក់ព័ន្ធនឹងគេចោទទ្រង់ថា យាងជួបជាមួយបក្សភឿថៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


