ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង៉ ថា អាមេរិក ផ្ញើសារចំនួន ២ មកប្រទេសខ្លួន និយាយរឿងសង្គ្រាម អ៊ីស្រាអែល-ក្រុមហាម៉ាស់
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បាននិយាយកាលពីថ្ងៃចន្ទថា សហរដ្ឋអាមេរិកបានផ្ញើសារបង្កប់អត្ថន័យចំនួន ២ មកកាន់ប្រទេសរបស់លោក ពាក់ព័ន្ធទៅនឹងសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស់ ។

លោករដ្ឋមន្ត្រីបានលើកឡើងថា “សារចំនួន ២ ដែលសហរដ្ឋអាមេរិកផ្ញើមកកាន់ប្រទេសអ៊ីរ៉ង់នោះ គឺទីមួយពួកគេនិយាយថា “យើងមិនចង់ពង្រីកវិសាលភាពសង្គ្រាមនៅមជ្ឈិមបូព៌ានោះទេ” ខណៈសារទី២ គឺ “ពួកគេស្នើឲ្យប្រទេសអ៊ីរ៉ង់បង្ហាញការអត់ធ្មត់” ។
ទោះយ៉ាងណា សហរដ្ឋអាមេរិកអះអាងថា មិនចង់ពង្រីក ឬលូកដៃចូលក្នុងសង្រ្គាមនៅមជ្ឈិមបូព៌ាឲ្យកាន់តែធ្ងន់ធ្ងរនោះទេ ប៉ុន្តែផ្ទុយទៅវិញ ពួកគេបានបង្ហាញសកម្មភាពគាំទ្រចំពោះការវាយប្រហារយ៉ាងមិនប្រណីដៃទៅលើជនស៊ីវិល កុមារ និងស្ត្រីប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា” ។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំវេទិកាថ្នាក់តំបន់ “3+3” លើកទី ២ ជាមួយប្រទេសអាមេនី អាស៊ែបៃហ្សង់ រុស្ស៊ី និងតួកគី នៅរដ្ឋធានីតេហេរ៉ង់, លោក Amir-Abdollahian បាននិយាយថា សហរដ្ឋអាមេរិក និងបណ្តាប្រទេសលោកខាងលិចក៏បានផ្ញើសារជាច្រើនផ្សេងទៀតទៅកាន់ក្រុមហេសបូឡារបស់លីបង់ផងដែរ ដើម្បីទប់ស្កាត់ការកកើតរណសិរ្សថ្មីប្រឆាំងនឹងអ៊ីស្រាអែល ។
លោក Amir-Abdollahian បាននិយាយទៀតថា អ៊ីរ៉ង់បានប្រកាសដោយបើកចំហនូវការគាំទ្ររបស់ខ្លួនចំពោះចលនាតស៊ូរបស់ប៉ាឡេស្ទីនប្រឆាំងនឹងការកាន់កាប់របស់អ៊ីស្រាអែល ហើយរដ្ឋាភិបាលទីក្រុងតេហេរ៉ង់ក៏នឹងបន្តការគាំទ្រផ្នែកនយោបាយសម្រាប់ប៉ាឡេស្ទីនប្រឆាំងនឹងអ៊ីស្រាអែលផងដែរ ។

គួរបញ្ជាក់ថា ជម្លោះនៅតំបន់ហ្គាហ្សាដែលស្ថិតនៅក្រោមការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល និងការបិទផ្លូវចាប់តាំងពីថ្ងៃទី៧ ខែតុលាបានផ្ទុះឡើង នៅពេលដែលក្រុមហាម៉ាស់ផ្តួចផ្តើមប្រតិបត្តិការ Al-Aqsa Flood ដែលជាការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើល ដែលរួមមានការបាញ់ស្រោចគ្រាប់រ៉ុកកែត និងការជ្រៀតចូលចូលអ៊ីស្រាអែលតាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាស ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជាង ៤,៦០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សជាង ១៤,០០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


