Connect with us

ព័ត៌មានអន្ដរជាតិ

ទីបំផុត កូនស្រីលោក ថាក់ស៊ីន កាន់តំណែងកំពូលមួយក្នុងបក្សភឿថៃ

បានផុស

នៅ

លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា កូនស្រីពៅរបស់អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានគណបក្សភឿថៃទី ៨ ហើយលោកស្រីក៏ជាស្រី្តដំបូងគេផងដែរ ដែលកាន់កាប់តំណែងមួយនេះក្នុងបក្ស ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កូនស្រីពៅរបស់លោក ថាក់ស៊ីន វ័យ ៣៧ ឆ្នាំរូបនេះ បានចូលប្រឡូកក្នុងឆាកនយោបាយកាលពី ២ ឆ្នាំមុនក្នុងនាមជាប្រធានទីប្រឹក្សារបស់គណបក្សភឿថៃ ខណៈក្នុងការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ លោកស្រីក៏ជាបេក្ខភាពនាយករដ្ឋមន្ត្រីមួយរូបផងដែរ ក្នុងចំណោមបេក្ខភាពទាំង ៣ របស់គណបក្ស ។

កន្លងមកលោកស្រី ផេថងថាន ក៏ធ្លាប់ត្រូវបានប្រគល់មុខតំណែងកំពូលជាច្រើននៅក្នុងជួររដ្ឋាភិបាលថ្មី រួមទាំងតួនាទីនៅក្នុងគណៈកម្មាធិការអភិវឌ្ឍន៍ប្រព័ន្ធសុខាភិបាលជាតិ និងជាអនុប្រធានក្រុមប្រឹក្សាយុទ្ធសាស្ត្រអំណាចទន់ (Soft-Power) ផងដែរ ។

ទន្ទឹមនោះ ក្រៅពីជ្រើសតាំងលោកស្រី ផេថងថាន ជាប្រធានគណបក្សហើយនោះ, ក្រុមប្រឹក្សាស្នូលរបស់ភឿថៃបានសម្រេចបោះឆ្នោតជ្រើសរើសលោក Sorawong Thienthong ជាអគ្គលេខាធិការបក្ស ខណៈលោក Danuporn Punnakan ជាអ្នកនាំពាក្យ ។

គួរបញ្ជាក់ថា លោកស្រី ផេថងថាន ត្រូវបានជ្រើសតាំងឲ្យក្លាយជាប្រធានគណបក្សភឿថៃ ដោយមិនមានបេក្ខជនផ្សេងឈរឈ្មោះតតាំងជាមួយនោះទេ ហើយក្នុងនោះលោកស្រីទទួលបានសំឡេងគាំទ្រចំនួន ២៨៩ និងមួយសំឡេងអនុប្បវាទ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ The Nation Thailand

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម