ព័ត៌មានអន្ដរជាតិ
ជំនន់ទឹកភ្លៀងនៅអូស្រ្តាលី ជន់លិចអាកាសយានដ្ឋាន រួចទាំងសត្វក្រពើ
ភ្លៀងធ្លាក់ខ្លាំងក្លា បានបង្កឲ្យមានទឹកជំនន់ធំធេងនៅភាគខាងជើងរដ្ឋ Queensland ដោយជន់លិចព្រលានយន្តហោះ ហើយថែមទាំងបណ្តាលឲ្យសត្វក្រពើរួចពីកសិដ្ឋានទៀតផង ខណៈអាជ្ញាធរគិតថា វានឹងក្លាយជាគ្រោះទឹកជំនន់ដ៏អាក្រក់បំផុតមិនធ្លាប់មានពីមុនមកសោះ របស់តំបន់អូស្ត្រាលីមួយនេះ។

តាមការបញ្ជាក់ពីអាជ្ញាធរនៅថ្ងៃចន្ទទី១៨ខែធ្នូ មនុស្សរាប់ពាន់នាក់ត្រូវបានជម្លៀស ប៉ុន្តែក៏មនុស្សច្រើននាក់ទៀតដែរ ដែលកំពុងជាប់គាំងនៅតាមទីតាំងនានា។
អាកាសធាតុកាចសាហាវ ដែលជំរុញដោយព្យុះស៊ីក្លូនត្រូពិក បានបង្អុរទឹកភ្លៀងស្មើនឹងកម្រិតពេញមួយឆ្នាំ នៅតំបន់មួយចំនួន។
រូបភាពបានបង្ហាញពីយន្តហោះលិចទឹកនៅអាកាសយានដ្ឋាន Cairns ហើយក្រពើមួយក្បាលត្រូវបានគេឃើញនៅកណ្តាលទីក្រុង ហើយមនុស្សនាំគ្នាជិះទូកចេញពីផ្ទះ។

ទោះបីជាយ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ មិនទាន់មានសេចក្តីរាយការណ៍អំពីមនុស្សស្លាប់ ឬបាត់ខ្លួននៅឡើយទេ។
នាយករដ្ឋមន្ត្រីរដ្ឋ Queensland លោក Steven Miles បានប្រាប់សាជីវកម្មផ្សព្វផ្សាយអូស្ត្រាលីថា “គ្រោះធម្មជាតិនេះគឺមានស្ថានភាពអាក្រក់បំផុត ដែលខ្ញុំគ្មានថ្ងៃភ្លេច។ ខ្ញុំបាននិយាយជាមួយអ្នកក្រុង Cairns ហើយពួកគេនិយាយថា ពួកគេមិនដែលឃើញអ្វីដូចនេះទេ”។
ក្រុមអ្នកព្យាករនិយាយថា ភ្លៀងធ្លាក់ខ្លាំង នឹងបន្តពីរបីថ្ងៃទៀត ហើយវាជះឥទ្ធិពលខ្លាំងបំផុត ដល់បណ្តាសហគមន៍នៅតំបន់ វាលទំនាប។

ទន្ទឹមនោះ ទឹកទន្លេជាច្រើន ត្រូវបានគេព្យាករថា នឹងហក់ឡើងដល់កម្រិតលើសកំណត់ត្រាចាស់ក្នុងអំឡុងព្រឹត្តិការណ៍ទឹកជំនន់ដ៏ធំនៅឆ្នាំ១៩៧៧។ ឧទាហរណ៍ ទឹកទន្លេ Daintree បានឡើងលើសកំណត់ត្រាចាស់ ២ម៉ែត្ររួចទៅហើយ បន្ទាប់ពីមានភ្លៀងធ្លាក់កម្រិត៨២០មិល្លីម៉ែត្រ ក្នុងរយៈពេល២៤ម៉ោងចុងក្រោយ។
សូមបញ្ជាក់ ប្រទេសអូស្ត្រាលីភាគខាងកើត បានរងការវាយប្រហារដោយទឹកជំនន់ជាញឹកញាប់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ហើយប្រទេសនេះ កំពុងស៊ូទ្រាំនឹងព្រឹត្តិការណ៍អាកាសធាតុ El Nino៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ គិតត្រឹមថ្ងៃទី២០ តុលានេះ ស្ថានភាពជំនន់ទឹកភ្លៀង ក្នុងខណ្ឌកំបូលមាន២សង្កាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


