ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងចេញច្បាប់ ហាមជក់កញ្ឆា សម្រាប់ការកម្សាន្ត
តាមការចុះផ្សាយរបស់ Bangkok Post, ក្រសួងសុខាភិបាលថៃ បានឲ្យដឹងនៅថ្ងៃអង្គារទី៦ខែកុម្ភៈថា រាជរដ្ឋាភិបាល នឹងចាត់វិធានការជាបន្ទាន់ ចំពោះច្បាប់មួយដែលនឹងហាមប្រាមការជក់កញ្ឆាជាលក្ខណៈកម្សាន្ត បន្ទាប់ពីប្រទេសនេះ ប្រើប្រាស់កញ្ឆា និងដកចេញពីបញ្ជីគ្រឿងញៀនក្នុងឆ្នាំ២០២២។

ក្រោយចាត់ទុកកញ្ឆាជារឿងស្របច្បាប់ មានហាងលក់កញ្ឆារាប់រយកន្លែង បានរីកដុះដាលពាសពេញប្រទេស ជាពិសេសក្នុងទីក្រុងបាងកកតែម្តង ដែលជាហេតុបង្កឲ្យមានក្តីព្រួយបារម្ភ ហើយជំរុញឲ្យអនុវត្តច្បាប់តឹងរ៉ឹងជាងមុន។
បញ្ហាក៏កើតមានផងដែរកាលពីចុងសប្តាហ៍មុន បន្ទាប់ពីភ្ញៀវចូលរួមកម្មវិធីរបស់ក្រុមតន្ត្រីរ៉ុកអង់គ្លេស Coldplay នៅទីក្រុងបាងកក បានត្អូញត្អែរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា “ការប្រគំតន្ត្រីទាំងមូលមានក្លិនដូចកញ្ឆា”។

ឆ្លើយតបចំពោះបញ្ហានេះ រដ្ឋមន្ត្រីក្រសួងសុខាភិបាលថៃ គូសបញ្ជាក់ថា ច្បាប់ថ្មី ដែលហាមជក់កញ្ឆាសម្រាប់ការកម្សាន្ត នឹងត្រូវដាក់ស្នើទៅកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅសប្តាហ៍ក្រោយ។
ស្របពេលជាមួយគ្នានោះ លោក Chonlanan Srikaew បានប្រាប់អ្នកយកព័ត៌មានថា “ច្បាប់ថ្មីនេះ នឹងត្រូវកែប្រែពីច្បាប់ដែលមានស្រាប់ ដើម្បីអនុញ្ញាតឲ្យប្រើកញ្ឆាតែសម្រាប់គោលបំណងសុខភាព និងឱសថប៉ុណ្ណោះ ខណៈការប្រើដើម្បីសប្បាយ គឺត្រូវបានចាត់ទុកថាខុស”។

ពាក់ព័ន្ធរឿងនេះ លោកនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន បានចេញមុខប្រឆាំងជារឿយៗចំពោះការប្រើប្រាស់កញ្ឆាសម្រាប់ការកម្សាន្ត ហើយសង្កត់ធ្ងន់ថា កញ្ឆាគួរតែអនុញ្ញាតឲ្យប្រើសម្រាប់តែឱសថបានហើយ។
សូមជម្រាបជាថ្មី ថៃបានក្លាយជាប្រទេសអាស៊ីដំបូងគេ ដែលបើកផ្លូវអនុញ្ញាតឲ្យដាំនិងប្រើប្រាស់កញ្ឆាក្នុងចំណីអាហារ។ វិធានការនេះចូលជាធរមាន នៅថ្ងៃព្រហស្បតិ៍ទី៩មិថុនាឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១០ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


