ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីប្រទេសជាសមាជិកណាតូ
តាមការចុះផ្សាយរបស់សារព័ត៌មាន TASS កាលពីថ្ងៃអង្គារទី១៣ខែកុម្ភៈ, អាជ្ញាធររុស្ស៊ី បានចាប់ផ្តើមសំណុំរឿងឧក្រិដ្ឋកម្ម ដោយចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអេស្តូនី លោកស្រី Kaja Kallas និងរដ្ឋលេខាធិការលោក Taimar Peterkop ជុំវិញតួនាទីរបស់អ្នកទាំងពីរ ក្នុងការវាយកម្ទេចស្តូបអនុស្សាវរីយ៍សង្គ្រាមលោកលើកទី២។

លោកស្រី Kallas បានប្រកាសក្នុងឆ្នាំ២០២២ថា រដ្ឋាភិបាលអេស្តូនី បានសម្រេចចិត្តដកនិមិត្តសញ្ញាសូវៀតទាំងអស់ចេញពីទីសាធារណៈ ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ វិមានសូវៀតរាប់រយ ដែលនៅសេសសល់ក្នុងប្រទេសអេស្តូនី បានដាស់អារម្មណ៍ឲ្យនឹកឃើញដល់របួសជាប្រវត្តិសាស្ត្រ ជាពិសេសក្នុងបរិបទនៃសកម្មភាពរបស់រុស្ស៊ីនៅអ៊ុយក្រែន ដូច្នេះហើយស្តូបទាំងនោះត្រូវតែដកចេញ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សមាជិកអង្គការណាតូគឺប្រទេសអេស្តូនី ក៏ដូចជាអ្នកជិតខាងឡាតវីនិងលីទុយអានី កាន់តែយល់ឃើញថា វិមានសង្រ្គាមសម័យសូវៀត គឺជានិមិត្តសញ្ញានៃអាណានិគម ជាពិសេសរឿងរ៉ាវកាន់តែក្តៅរោល ចាប់តាំងពីរុស្ស៊ីបើកការវាយលុកអ៊ុយក្រែន ក្នុងខែកុម្ភៈឆ្នាំ២០២២។

ទាក់ទិនបញ្ហានេះ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានចោទប្រកាន់រដ្ឋាភិបាលអេស្តូនី ថាកំពុងធ្វើសង្គ្រាមជាមួយប្រវត្តិសាស្ត្ររួម។ លោកនិយាយថា “ការកម្ទេចវិមានទាំងនេះ គឺបង្ហាញពីកំហឹង ហើយមិនធ្វើឲ្យប្រទេសណាល្អប្រសើរទេ រួមទាំងអេស្តូនីផងដែរ”។
ក្រោមការដឹកនាំរបស់លោកស្រី Kallas, ប្រទេសអេស្តូនី ត្រូវបានគេមើលឃើញកាន់តែច្បាស់ជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្របំផុតរបស់អ៊ុយក្រែន ដោយកាលពីខែមុនបានសន្យាផ្តល់ជំនួយក្នុងទំហំទឹកប្រាក់១.៣ពាន់លានដុល្លារដល់ទីក្រុងកៀវ រហូតដល់ឆ្នាំ២០២៧។

ក្នុងខែមករាដដែលនោះ អេស្តូនី រួមជាមួយឡាតវីនិងលីទុយអានី បានបង្ហាញផែនការរួម បង្កើតខែលការពារនៅតាមព្រំដែនរៀងៗខ្លួនជាមួយរុស្ស៊ីនិងបេឡារុស ហើយជាផ្នែកមួយក្នុងសំណើនោះ រដ្ឋាភិបាលទីក្រុង Tallinn នឹងសាងសង់លេនដ្ឋានចំនួន៦០០កន្លែងទៀតផង។
សូមបញ្ជាក់ អេស្តូនី ឡាតវីនិងលីទុយអានី គឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពរុស្ស៊ីពេញមួយសតវត្សរ៍ទី១៩ ប៉ុន្តែបានប្រកាសឯករាជ្យបន្ទាប់ពីបដិវត្តឆ្នាំ១៩១៧។ សហភាពសូវៀត បានត្រួតត្រារដ្ឋទាំងបី ដោយមានជំនួយពីក្រុមកុម្មុយនិស្តក្នុងស្រុក បន្ទាប់ពីការផ្ទុះសង្គ្រាមលោកលើកទីពីរ ប៉ុន្តែមិនយូរប៉ុន្មាន ទឹកដីទាំងនោះត្រូវបាន ណាស៊ីអាល្លឺម៉ង់ ដណ្តើមកាន់កាប់វិញ។
យ៉ាងណា ក្រោយកងកម្លាំងសូវៀតរំដោះបានអេស្តូនី ឡាតវី និងលីទុយអានី, អតីតសាធារណរដ្ឋទាំង៣នេះ បានក្លាយជាផ្នែកមួយនៃសហភាពសូវៀតរហូតដល់ឆ្នាំ១៩៩១៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


